ព័ត៌មានជាតិ

ធ្លាប់ជាប់ពន្ធនាគាររយៈពេល ៤ខែ ឥទ្បូវសមត្ថកិច្ចឃាត់ខ្លួនជាថ្មី ករណីលួចទា

កណ្តាលៈ យោងតាមការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃសៅរ៍១៣កើត ខែមិគសិរ ឆ្នាំជូត ឯកស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង២ និង០០នាទី មានករណីអំពើលួច (សត្វទា) ត្រង់ចំណុចផ្ទះរបស់ឈ្មោះ ធន់ ហ៊ ស្ថិតក្នុងភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

ជនរងគ្រោះឈ្មោះ ធន់ ហ៊ ភេទប្រុស អាយុ៤៤ ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។

ជនសង្ស័យម្នាក់ (ឃាត់ខ្លួន)ឈ្មោះ ខ្នា ផល្លា ភេទប្រុស អាយុ២៤ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ (ធ្លាប់ជាប់ពន្ធនាគារខេត្តកណ្ដាល ០១លើក រយៈពេល០៤ខែ ពីបទ៖ ធ្វើឲ្យខូចខាតដោយចេតនា។

វត្ថុតាងសត្វទា ចំនួន ០៥ក្បាល (ងាប់)។

ដំណើររឿង៖ នៅថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង ២ និង ០០នាទី ទៀបភ្លឺឈ្មោះ ខ្នា ផល្លា (ជនសង្ស័យ) បានចូលលួចសត្វទារបស់ឈ្មោះធន់ ហ៊ (ជនរងគ្រោះ) ។ លុះដល់ម៉ោង ៩ និង ៣០នាទី ថ្ងៃខែឆ្នាំដដែល ឈ្មោះ ធន់ ហ៊ បានរាយការណ៍ ជូនសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយប្រទាល។

ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងប៉ុស្ដិ៍នគរបាលស្វាយប្រទាល បានធ្វើការនាំខ្លួនជនសង្ស័យ រួមទាំងវត្ថុតាង មកប៉ុស្ដិ៍នគរបាលរដ្ឋបាលស្វាយប្រទាល ដើម្បីសាកសួរ ។

នៅចំពោះមុខសមត្ថកិច្ចនគរបាលជនសង្ស័យ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាព លួចសត្វទា របស់ជនរងគ្រោះពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង បានបញ្ចូនមកអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿងអនុវត្តទៅតាមនីតិវិធី៕

មតិយោបល់