ព័ត៌មានជាតិ

ផ្ទះពលរដ្ឋមួយខ្នងត្រូវអគ្គិភ័យឆាបឆេះ នៅស្រុកបរសេដ្ឋ

កំពង់ស្ពឺៈ នៅថ្ងៃព្រហស្បតិ៍ ៣រោច ខែមគិសិរ ឆ្នាំច សំរិទ្ធឹស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១២និង៣០នាទី មានករណីភ្លើងឆេះផ្ទះពលរដ្ឋ នៅចំណុចភូមិស្វាយរំពារ ឃុំទួលសាលា ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ម្ចាស់ផ្ទះឈ្មោះ មុយ រ៉ា ភេទប្រុស អាយុ ២៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុខាងលើ ។

ការខូចខាតរួមមាន៖
– ឆេះផ្ទះអស់ចំនួន ១ខ្នងទំហំ ៦ម៉ែត្រX៨ម៉ែត្រ ធ្វើអំពីឈើថ្មក្រោម ជញ្ជាំងក្ដារ ប្រក់ក្បឿង។
– ឆេះមាសអស់ចំនួន ៨ជី ។
– ឆេះលុយដុល្លារអស់ចំនួន ៤០០ដុល្លារ និងឆេះសម្ភារៈប្រើប្រាស់អស់មួយចំនួន ។

មូលហេតុ៖ បណ្ដាលមកពីទុស្សេចរន្តអគ្គិសនី ។

ករណីខាងកម្លាំងនគរបាលស្រុកបសេដ្ឋ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យចំនួន ១គ្រឿង និងប្រើប្រាស់ទឹកអស់ចំនួន ១រថយន្ត៕

មតិយោបល់