ព័ត៌មានជាតិ

អ៊ុយក្រែន យកឈ្នះអង់គ្លេស តែមួយប្រកួត ប៉ុណ្ណោះ! រយ:ពេល ៧ប្រកួតចុងក្រោយ

បន្ទាប់ពីប្រកួតបើកឆាកនៃវគ្គ ៨ ក្រុមចុងក្រោយកាលពីយប់មិញយើងឃើញថាក្រុម ស្វីស ត្រូវបានបរាជ័យក្រោមថ្វីជើងក្រុម អេស្ប៉ាញ ដោយបាល់ប៉េណាល់( ១:២ )បន្ទាប់ពីបញ្ចប់៩០នាទីដោយលទ្ធិផល ១ ស្មើ ខណៈដែលមួយគូរទៀត បែលហ្ស៊ិក ក៏ត្រូវបានបរាជ័យក្រោមថ្វីជើងរបស់ក្រុម អ៉ីតាលី ដោយលទ្ធិផល ១:២ ។ ក្រោយពីបញ្ចប់ការប្រកួតមកយើងឃើញថា អេស្ប៉ាញ និងក្រុម បែលហ្ស៊ិកគេបានកក់កៅអីវគ្គ៤ក្រុមចុងក្រោយរួចជាស្រេច ។

បន្ទាប់ពីរកឃើញពីរក្រុមដែលឡើងទៅវគ្គបន្តរួចមក រាត្រីនេះក៏មានជម្រុះពីរក្រុមបន្តទៀតដូចជាក្រុម សាធារណៈរដ្ធឆែក ត្រូវប៉ះជាមួយ ដាណឺម៉ាក វេលាម៉ោង ១១:០០ ខណៈដែលមួយក្រុមទៀត អ៊ុយក្រែន ត្រូវប៉ះជាមួយ អង់គ្លេស វេលាម៉ោង ២:០០ នាទីរំលងអាធ្រាត។

 

ក្នុងនោះផងដែរយើងឃើញថាក្រុម អ៊ុយក្រែន និងក្រុម អង់គ្លេសគឺជាក្រុមខ្លាំងៗក្នុងពូលក៏ដូចជាវគ្គ ១៦ ក្រុមចុងក្រោយ ហើយ៤ប្រកួតចុងក្រោយនៅ Euro 2020 ក្រុម អង់គ្លេស ឈ្នះពីរនិងស្មើមួយប្រកួត ( ឈ្នះ ក្រូអាត ១:០, ឈ្នះអាល្លឺម៉ង់ ២:០, ឈ្នះសាធារណៈរដ្ធឆែក ១:០ និងស្មើ ស្កុតឡេន ០:០ )។

ចំណែកក្រុម អ៊ុយក្រែន វិញ ៤ ប្រកួតចុងក្រោយនៅ Euro 2020 គឺចាញ់ពីរឈ្នះពីរប្រកួត (ឈ្នះស៊ុយអែត ២:១, ឈ្នះម៉ាសេដូនខាងជើង២:១ ,ចាញ់ហូល្លង់ ៣:២ និងចាញ់អូទ្រីស ១:០ )។

ក្រុមទាំងពីរធ្លាប់ជួបគ្នា ៧ ប្រកួតមកហើយគិតចាប់ពីជួបគ្នាដំបូងនៅឆ្នាំ ២០០០ មក ដោយក្រុម អ៊ុយក្រែន ធ្លាប់ឈ្នះចំនួន ៤ ប្រកួត ខណៈដែលក្រុម អង់គ្លេស ធ្លាប់បានឈ្នះ ១ ប្រកួតប៉ុណ្ណោះនិងស្មើគ្នា ២ ប្រកួតដោយប្រកួតចុងក្រោយរវាងក្រុមទាំងពីរនៅឆ្នាំ២០១៣ ដោយលទ្ធិផល ០:០ ក្នុងក្របខណ្ឌ FIFA World Cup។

ប្រកួតទាំង៧របស់ក្រុមទាំងពីរ៖

– អង់គ្លេស ២:០ អ៊ុយក្រែន មិត្តភាព

– អង់គ្លេស ៣:០ អ៊ុយក្រែន មិត្តភាព

– អង់គ្លេស ២:១ អ៊ុយក្រែន FIFA World Cup

– អ៊ុយក្រែន ១:០ អង់គ្លេស FIFA World Cup

– អង់គ្លេស ១:០ អ៊ុយក្រែន UEFA European Championship

– អង់គ្លេស ១:១ អ៊ុយក្រែនFIFA World Cup

– អ៊ុយក្រែន ០:០ អង់គ្លេស FIFA World Cup៕

 

ប្រភព៖​​​​​​ CSB SPORTS

 

មតិយោបល់