ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួន បុរស២នាក់ ពាក់ព័ន្ធករណីរំលោភលើសេចក្តីទុកចិត្ត

ប៉ៃលិនៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅវេលាម៉ោង២០និង០០នាទីថ្ងៃពុធ ០២រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី០២​ ខែធ្នូ​ ឆ្នាំ២០២០ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់បានទទួលបណ្ដឹងពីឈ្មោះ​ ទុំសុភាស់ ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅនៅភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ពីករណីរំលោភលើទំនុកចិត្ត (យកម៉ូតូ) មួយករណីនៅចំណុចភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ ដែលកើតឡើងតាំពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២០ ។

ជនសង្ស័យឈ្មោះ លីទីរ៉ាវី ភេទប្រុស អាយុ៣៣ឆ្នាំ មានទីលំនៅភូមិដំបូកវិល ឃុំម៉ាឡៃ ស្រុកម៉ាឡៃ ខេត្តបន្ទាយមានជ័យ។

ម៉ូតូម៉ាកវ៉េវអាល់ហ្វា ពណ៌ស ស៊េរីឆ្នាំ២០២១ អត់ពន្ធ

ដំណើររឿង៖ កើតឡើងដោយសារជនសង្ស័យបានពឹងឲ្យជនរងគ្រោះជូនរូបគេទៅផ្ទះ តែជនរងគ្រោះខ្ចិលជូនក៏បានឲ្យពួកម៉ាកម្នាក់ទៀត ឈ្មោះ ធាជិះជូនទៅពេលជិះទៅដល់ពាក់កណ្ដាលផ្លូវ ជនសង្ស័យបានឲ្យឈ្មោះធាចុះរងចាំបន្តិច ហើយជនសង្ស័យយកម៉ូតូជិះទៅបាត់តែម្តង រហូតដល់ថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២០ ទើបជនរងគ្រោះរកជនសង្ស័យឃើញនៅចំណុចភូមិផ្សារព្រំ ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន ក៏ប្តឹងមកនគរបាលប៉ុស្តិ៍ជួយអន្តរាគមន៍តែម្តង ។

តាមការសារភាពរបស់ជនសង្ស័យថា រូបគេបានឲ្យមិត្តភ័ក្តម្នាក់ទៀត យកម៉ូតូនេះទៅបញ្ចាំបាត់ទៅហើយ តែមិនដឹងបញ្ចាំនៅឯណាទេ។

បច្ចុប្បន្នជនសង្ស័យត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីស៊ើបអង្កេតបន្ត៕

មតិយោបល់