ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនបុរសម្នាក់ និងដក់ហូតម៉ូតូមួយគ្រឿង ពាក់ព័ន្ធករណីចោរកម្ម

ប៉ៃលិន: យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា នៅវេលាម៉ោង ០៨និង៣០នាទីថ្ងៃព្រហស្បតិ៍​ ០៣រោច​ ខែមិគសិរ​ ឆ្នាំជូត​ ទោស័កព.ស២៥៦៤ត្រូវនឹងថ្ងៃទី០៣​ ខែធ្នូ​ ឆ្នាំ២០២០លោកវរសេនីយ៍ទោមាឃសារ៉នបានចាត់ឲ្យលោកវរសេនីយ៍ត្រីឡោពុធ អធិការរងទទួលការងារនគរបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅដឹកនាំកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់សហការជាមួយកម្លាំងជំនាញការិយាល័យនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តប៉ៃលិន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រីស៊ិនសុភាលក្ស្មីស្នងការរងនិងលោកមេភូមិផ្សារព្រំជើងចុះដកហូតម៉ូតូចំនួន០១គ្រឿងម៉ាកហុងដាវេវពណ៌សលាយខ្មៅបិតស្កុតពណ៌ក្រហមលាយខ្មៅពាក់ស្លាកលេខក្លែងក្លាយភ្នំពេញ1C-9840 លេខម៉ាស៊ីន 5760684 ពាក់ព័ន្ធករណីទទួលផលចោរកម្មនៅចំណុចក្បែរបន្ទាយទាហានចាស់ស្ថិតនៅក្នុងភូមិផ្សារព្រំជើងឃុំស្ទឹងកាច់ស្រុកសាលាក្រៅខេត្តប៉ៃលិន។

ដកហូតពីឈ្មោះ ម៉ៅ សុផាត ភេទប្រុស អាយុ ៣៣ឆ្នាំ មានទីលំនៅភូមិផ្សារព្រំជើង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

បច្ចុប្បន្នម៉ូតូ និងអ្នកទទួលផលចោរកម្មខាងលើ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ ដើម្បីស៊ើបអង្កេតនិងបន្តទៅតាមនីតិវិធីច្បាប់៕

មតិយោបល់