ភ្នំពេញៈ រថយន្តម៉ាស្តារបើកជ្រុលទៅបុករថយន្តកូរ៉េពីក្រោយខូចខាតខ្លួនឯងយ៉ាងដំណំហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង ៤រសៀលថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ ចំណុចតាមបណ្តោយផ្លូវអូស៊ីអាយស៊ី ក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
រថយន្ត ម៉ាស្តារ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2AS-2315 បើកដោយបុរសម្នាក់។
រថយន្ត កូរ៉េ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2M-5114 បើកដោយបុរសម្នាក់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅពេលកើតហេតុរថយន្តទាំងពីរគ្រឿងខាងលើ បានបើកស្របទិសគ្នាតាមបណ្តោយមហាវិថីអូស៊ីអាយស៊ីក្នុងទិសដៅពីត្បូងទៅជើងដោយរថយន្តកូរ៉េបើកខាងមុខលុះមកជិតដល់ចំណុចកើតហេតុបានស៊ីញ៉ូបត់ឆ្វេងដើម្បីឆ្លងផ្លូវ ស្រាប់តែរថយន្តម៉ាស្តារបើកពីក្រោយជ្រុលបុកពេញទំហឹង បណ្តាលឲ្យខូចខាតកំណាត់មុខយ៉ាងដំណំ។
ក្រោយកើតហេតុសមត្ថកិច្ចខណ្ឌ បានមកដល់វាស់វែងយកមកទុកចិញ្ចើមផ្លូវ ដើម្បីកុំឲ្យកកស្ទះចរាចរណ៍ងាយស្រួលភាគីទាំងសងខាងសម្រួលគ្នាបញ្ចប់រឿង៕






មតិយោបល់