ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យ ៤នាក់ ពីបទ រក្សាទុក ជួញដូរ និងប្រេីប្រាស់ខុសច្បាប់នូវសារធាតុញៀន នៅស្រុកជីក្រែង

សៀមរាប: យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃសុក្រ ០៤រោច ខែ មិគសិរ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៤និង៥០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀនបានសហការជាមួយកម្លាំងផ្នែកប្រឆាំងគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកសូទ្រនិគម បានចុះបង្ក្រាប បទរក្សាទុក ជួញដូរ ចាត់ចែងនិងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុ នៅចំណុចលំនៅដ្ឋានស្ថិតនៅភូមិបន្ទាយស្រី ឃុំដំដែកផ្សារ ស្រុកសូទ្រនិគម ខេត្តសៀមរាបឃាត់ខ្លួនជនសង្ស័យចំនួន០៤នាក់ ស្រី០២នាក់:

១–ឈ្មោះ នួន ស៊ីណេត ភេទស្រី ឆ្នាំកំណើត ១៩៩១ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិ បន្ទាយស្រី ឃុំដំដែកផ្សារ ស្រុកសូទ្រនិគម ខេត្តសៀមរាប។
២–ឈ្មោះ ឃាន យីហៅភ្លុក ភេទស្រីឆ្នាំកំណើត ១៩៨៥ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយជ្រុំ ឃុំ សំរោង ស្រុកសូទ្រនិគម ខេត្តសៀមរាប។
៣–ឈ្មោះ ប៉ុច រី ភេទ ប្រុស ឆ្នាំកំណើត ១៩៩៥ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិស្វាយជ្រុំ ឃុំសំរោង ស្រុក សូទ្រនិគមខេត្តសៀមរាប។
៤–ឈ្មោះ ហ៊ឹម វ៉េត ហៅត្រេន ភេទ ប្រុស ឆ្នាំកំណើត ១៩៨៨ ជនជាតិខ្មែរ មុខរបរ គ្មាន មានទីលំនៅភូមិស្ពានត្នោត ឃុំស្ពានត្នោតស្រុកជីក្រែង ខេត្តសៀមរាប។

សមត្ថកិច្ចបង្រ្កាប និងដកហូតវត្ថុតាងបានរួមមាន : ម្សៅមេតំហ្វេតាមីន ប្រភេទទឹកកកចំនួន ០១កញ្ចប់ស្មើនឹងទម្ងន់២,៣ក្រាម (ថ្លឹងទាំងសំបក) ឧបករណ៍ប្រើប្រាស់និងសម្ភារ:វេចខ្ចប់គ្រឿង ញៀនមួយចំនួន និងទូរស័ព្ទដៃចំនួន ០៤គ្រឿង។

បច្ចុប្បន្ន ជនសង្ស័យរួមទាំងវត្ថុតាងត្រូវបានការិយា ល័យជំនាញបញ្ចូនទៅសាលាដំបូងថ្ងៃទី០៥ ខែ ធ្នូ ឆ្នាំ២០២០៕

មតិយោបល់