ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

រថយន្តអន្តរាគមន៍៣គ្រឿង អំណោយសម្តេចហ៊ុន សែន ត្រូវប្រគល់ជូនវិទ្យុ ABC(មានវិដេអូ)

ភ្នំពេញ: នាម៉ោង១០ព្រឹកថ្ងៃទី១៦ សីហា ឆ្នាំ២០១៦នេះ នៅសាលា រាជធានីភ្នំពេញ មានរៀបចំ ពិធីប្រគល់រថយន្ត ចំនួន៣គ្រឿង ក្នុងនោះមាន រថយន្តអន្តរាគមន៍ សង្គ្រោះបន្ទាន់២គ្រឿង និងរថយន្ត ដឹកទំនិញ១គ្រឿង ជូនដល់លោកអាចារ្យអេ អគ្គនាយកវិទ្យុ ABC ដើម្បីយកទៅ ធ្វើសកម្មភាព មនុស្សធម៌ដល់ប្រជាពលរដ្ឋ ក្រីក្រទូទៅ។

ពិធីប្រគល់និងទទួលនេះ ធ្វើឡើងនៅសាលារាជធានីភ្នំពេញ ក្រោមការអញ្ជើញ ចូលរួមពីលោកប៉ា សុជាតិវង្ស អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង អភិបាលរងរាជធានីភ្នំពេញ រួមនឹងលោកសេង ប៊ុនវេង ហៅ អាចារ្យអេ អគ្គនាយកវិទ្យុ ABCផងដែរ។

រថយន្តទាំងបីគ្រឿង ដែលប្រគល់នៅពេលនេះ ជារថយន្តអំណោយ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា។ រថយន្តទាំងបីគ្រឿងនោះ មានពណ៌ស២គ្រឿង និងខៀវ១គ្រឿង ដែលមានពាក់ស្លាក លេខភ្នំពេញ2AL0575, ភ្នំពេញ2AL0585, ភ្នំពេញ2AL0595៕

photo_2016-08-16_10-28-10

photo_2016-08-16_10-28-12

photo_2016-08-16_10-28-14

photo_2016-08-16_10-28-16

photo_2016-08-16_10-28-18

photo_2016-08-16_10-28-20

photo_2016-08-16_10-28-22

photo_2016-08-16_10-28-24

photo_2016-08-16_10-28-26

photo_2016-08-16_10-28-28

photo_2016-08-16_09-24-18 photo_2016-08-16_09-24-22 photo_2016-08-16_09-24-25

photo_2016-08-16_09-29-01

មតិយោបល់