ព័ត៌មានជាតិ

ជនសង្ស័យប្រុសស្រី ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួនបន្ទាប់ពីលួចម៉ូតូ

ភ្នំពេញ: នៅថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៥និង០០នាទី ប៉ុស្តិ៍នគរបាលឃ្មួញ ឃាត់ខ្លួនជនសង្ស័យ ០២នាក់ ករណីលួចម៉ូតូ នៅចំណុចក្នងបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។

បង្កដោយជនសង្ស័យ ០២នាក់៖
១-ឈ្មោះ ឯក ប្រុស ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៥ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) ។
២-ឈ្មោះ អ៊ុច ស្រីវី ភេទស្រី អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសែនសុខ៤ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ (មានសារធាតុញៀន) បានធ្វើសកម្មភាពគាស់បន្ទប់ជួលលួចម៉ូតូធូដេ ជនរងគ្រោះឈ្មោះ ជា ប៊ុនសាយ ភេទប្រុស អាយុ ៤៧ឆ្នាំ ជនជាតិខ្មែរ មុខរបរអង្គរក្ស(អង្គាភាព៥៩៤) ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិសឍែនសុខ៧ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

សម្ភារ:បាតបង់គ្មាន , សម្ភារ:បន្សល់ទុក ម៉ូតូធូដេ០១គ្រឿងពាក់ស្លាកលេខ ភ្នំពេញ1CO-6127 និងទូរទស្សខូច០១គ្រឿង ប្រគល់ឲ្យជនរងគ្រោះវិញ ។

បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់