កំពង់ឆ្នាំងៈ នៅវេលាម៉ោង ១និង៣០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចផ្លូវថ្មី ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ កម្លាំងកងរាជអាវុធហត្ថខេត្តចំនួន ៥នាក់ មធ្យោបាយរថយន្ត ០១គ្រឿង ដឹកនាំដោយលោកវរសេនីយ៍ទោ ហង្ស សុជាតិ មេបញ្ជាការរង ទទួលផែនយុត្តិធម៌ និងដោយមានការសម្របសម្រួលពី លោក អ៊ិត សុធា ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះធ្វើការឃាត់ខ្លួនជនសង្យ័យចំនួន ២នាក់៖
១-ឈ្មោះ កាន់ ឈុនឡេង ភេទប្រុស អាយុ ៣៦ឆ្នាំ ទីលំនៅភូមិកំពង់ថ្គោល ឃុំផ្សារចំបក់ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
២-ឈ្មោះ លន សុខឡូត ភេទប្រុស អាយុ ២២ឆ្នាំ ទីលំនៅភូមិផាត់សណ្តាយ ឃុំសណ្តាយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ដែលជាប់សង្ស័យ ពាក់ព័ន្ធនិងករណីឃាតកម្ម កាលពីថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០២០ ។
វត្ថុតាងដកហូតរួមមាន៖
-ទូរស័ព្ទ ០២ គ្រឿង ។
បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាង ការិយាល័យជំនាញកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត៕

មតិយោបល់