ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថានគរបាលតាមប្រម៉ាញ់ជនសង្ស័យដៃដល់ប្រើហិង្សាក្លាយជាឃាតកម្មបណ្តាលឲ្យយុវជនម្នាក់ធ្លាក់ពីលើម៉ូតូរួចយកកាំបិតកាប់សម្លាប់តែម្តង។
ករណីនេះកើតឡើងកាលពីថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២១ វេលាម៉ោងប្រហែល៦នឹង៣០នាទីនៅចំណុចផ្លូវកៅស៊ូផ្ទះមុខផ្ទះរបស់ឈ្មោះលន់ ចាន់រី ភេទស្រី អាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិចំបក់ធំ ឃុំត្នោតជុំ ស្រុកក្រគរ ខេត្តពោធិ៍សាត់។
ជនរងគ្រោះបាត់បង់ជីវិតមានឈ្មោះតែម វិសាល (ហៅង៉ោល) ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិក្បាលហុង សង្កាត់ផ្ទះព្រៃ ក្រុងពោធិ៍សាត់ ខេត្តពោធិ៍សាត់(ស្លាប់)។
លោកទិត្យចាន់ធារ៉ាភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅភូមិក្បាលហុងសង្កាត់ផ្ទះព្រៃក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់បានរៀបរាប់និងបញ្ជាក់អះអាងប្រាប់សមត្ថកិច្ចឲ្យដឹងថានៅថ្ងៃទី១៦ខែមេសាឆ្នាំ២០២១ដូរម៉ោង១៨និង៣០នាទីខ្លួនបានជិះម៉ូតូត្រឡប់មកពីផឹកស៊ីនៅផ្ទះរបស់ឈ្មោះហ៊ុនស្រីម៉ិច(ហៅជីជី)ភេទស្រីអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរលក់ដូរមានទីលំនៅភូមិកណ្ដាលឃុំត្នោតជុំស្រុកក្រគរខេត្តពោធិសាត់ដោយមានគ្នាចំនួន០៦នាក់ម៉ូតូចំនួន៣គ្រឿងហើយខ្លួនបានឌុបជនរងគ្រោះពីក្រោយ។រីឯ០៤នាក់ទៀតជិះម៉ូតូ២គ្រឿងមានឈ្មោះដូចខាងក្រោម៖
១/ឈ្មោះឈឹមវឌ្ឍនាភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិកញ្ជើរបាយដាចឃុំវាលស្រុកកណ្ដៀងខេត្តពោធិ៍សាត់។
២/ឈ្មោះមឹមគឹមហ៊ួភេទប្រុសអាយុ២០ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិខ្នល់ជប៉ុនសង្កាត់រលាបក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់។
៣/ឈ្មោះហាចទិត្យភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិពោធិ៍កំបោឃុំវាលស្រុកកណ្ដៀងខេត្តពោធិ៍សាត់។
៤/ឈ្មោះងួនមករាភេទប្រុសអាយុ១៩ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅភូមិខ្នល់ជប៉ុនសង្កាត់រលាបក្រុងពោធិ៍សាត់ខេត្តពោធិ៍សាត់។នៅពេលមកដល់កន្លែងកើតហេតុក៏ស្រាប់តែមានម៉ូតូចំនួន០៣គ្រឿងក្នុងមួយគ្រឿងជិះគ្នាពីរនាក់ដេញតាមក្រោយពួកខ្លួនមកពីទិសខាងជើងបញ្ច្រះទិស។
ប្រភពដដែលបានបន្តថាខណ:នោះខ្លួនក្រឡេកឃើញមានម៉ូតូម៉ាកឌ្រីមពណ៌ក្រហម១គ្រឿងជិះគ្នាពីរនាក់បានយកដុំថ្មគប់ចំទ្រូងជនរងគ្រោះបណ្ដាលឱ្យជនរងគ្រោះធ្លាក់ពីលើលើម៉ូតូដួលបោកក្បាលហើយពួកជនដៃដល់ចុះយកកាំបិតកគុកកាប់ចំក្បាលជនរងគ្រោះ១កាំបិតទៀតពេលនោះខ្លួនភ័យពេកក៏រត់ចូលផ្ទះនៅជិតកន្លែងកើតហេតុឲ្យគេជួយរហូតក្រុមពួកជនសង្ស័យជិះម៉ូតូចេញអស់ខ្លួនក៏យកជនរងគ្រោះទៅមន្ទីរពេទ្យខេត្តពោធិ៍សាត់លុះពេលទៅដល់មន្ទីរពេទ្យពោធិ៍សាត់ជនរងគ្រោះក៏បានដាច់ខ្យល់ស្លាប់តែម្ដងទៅ។
ប្រភពដដែលបានបន្តទៀតថាក្នុងចំណោជនសង្ស័យ៦នាក់គេស្គាល់អត្តសញ្ញាណម្នាក់ឈ្មោះហេងតេងភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរមុខរបរកសិករមានទីលំនៅនៅភូមិដងទឹកលាចឃុំត្នោតជុំស្រុកក្រគរខេត្តពោធិសាត់។(ហើយបានរត់គេចខ្លួនបាត់)។
លោកវរសេនីយ៍ឯមរុនអធិការនគរបាលស្រុកក្រគរបានឲ្យដឹងថាក្រោយពីសមត្ថកិច្ចទទួលព័ត៌មានពីប្រជាពលរដ្ឋសមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុនិងមានការសម្របសម្រួលពីឯកឧត្តមកូយកាន់យ៉ាព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ចុះថ្ងៃទី១៧ខែមេសាឆ្នាំ២០២១វេលាម៉ោង១៥និង១២នាទីសមត្ថកិច្ចបានសន្និដ្ឋានថាករណីគឺជាករណីឃាតកម្ម។ចំពោះសាកសពបានធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់