ព័ត៌មានជាតិ

យុវជនម្នាក់បើកម៉ូតូរេចង្កូតធ្លាក់ពីលើផ្លូវ ចូលប្រឡាយទឹកស្លាប់ នៅស្រុកក្រឡាញ់

សៀមរាប: នៅថ្ងៃសៅរ៍ ៥រោច ខែមិគសិរ ឆ្នាំជូត ទោស័កពស២៥៦៤ ត្រូវនិងថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៥និង០០នាទី
មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង កើតឡើងនៅលើផ្លូវជាតិលេខ៦៨ ត្រង់ចំណុចចន្លោះគីឡូម៉ែត្រលេខ៨-៩ ផ្លូវចូលភូមិតាមាឃ ស្ថិតនៅភូមិតាមាឃ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

ម៉ូតូម៉ាក ហុងដាឌ្រីម ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឩត្តរមានជ័យ 1B-5701 បើកបរដោយឈ្មោះ ឆប ឆោម ភេទប្រុស អាយុ ៣៤ឆ្នាំ រស់នៅភូមិខ្លាំងហាយ ឃុំប្រិយ៍ ស្រុកស្រីស្នំ ខេត្តសៀមរាប បើកបរក្នុងទិសដៅពីត្បូងទៅជើង (ពាក់មួកសុវត្ថិភាព) បានរ៉េចង្កូតម៉ូតូ ធ្លាក់ពីលើផ្លវ ចូលប្រឡាយទឹកដោយខ្លួនឯង ត្រង់ចំណុចផ្លូវចូលភូមិតាមាឃ ឃុំចន្លាស់ដៃ ស្រុកក្រឡាញ់ ខេត្តសៀមរាប ។

ជនរងគ្រោះឈ្មោះ ឆប ឆោម ភេទប្រុស ស្លាប់។

មូលហេតុ៖ គ្រោះថ្នាក់បណ្តាលមកពីអ្នកបើកបរម៉ូតូហុងដាឌ្រីម សេរី ២០១៦ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ឩត្តរមានជ័យ 1B-5701 បើកបរមានល្បឿនលឿនខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុ កម្លាំងសមត្ថកិច្ចជំនាញ បានត្រួតពិនិត្យវាស់វែង កន្លែងកើតហេតុសន្និដ្ឋានបានថា ជនរងគ្រោះពិតជាស្លាប់ ដោយសារបើកបរ ម៉ូតូរ៉េចង្កូតធ្លាក់ចុះពីផ្លូវ ចូលប្រឡាយទឹកស្លាប់ ដោយខ្លួនឯងពិតប្រាកដមែន។ សព និងម៉ូតូត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់