ជនសង្ស័យ២នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ពាក់ព័ន្ធករណីបង្ហោះម៉ូតូ បង្កភាពអនាធិបតេយ្យ ប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈ

ភ្នំពេញៈ យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានឲ្យដឹងថា កាលពីថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ២០ និង ០០ នាទី កម្លាំងការិយាល័យ បានឃាត់ខ្លួនក្នុងបទល្មើសជាក់ស្តែង ជនសង្ស័យចំនួន០២នាក់ នៅចំណុចមុខមន្ទីរពេទ្យកំពូលពេជ្រ ផ្លូវបឹងកក់ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ…

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យ៣នាក់ ករណីប្រើដាវកែច្នៃនិងកាំបិតប៉័ងតោកាប់ជនរងគ្រោះ បណ្តាលឲ្យរងរបួស និងកាប់ម៉ូតូខូចខាត៤គ្រឿង

ភ្នំពេញៈ​ យោងតាមផេក ការិយាល័យនគរបាល ព្រហ្មទណ្ឌកំរិតស្រាល រាជធានីភ្នំពេញ បានឲ្យដឹងថា នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២ វេលាម៉ោង២១និង៣០នាទី កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួន ក្នុងបទល្មើសជាក់ស្តែងបានជនសង្ស័យចំនួន ០៣នាក់ នៅចំណុចមុខវត្តបទុមវត្តី សង្កាត់ចតុមុខ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ពាក់ព័ន្ធបទល្មើសអំពើហិង្សា ដោយចេតនាមានស្ថានទម្ងន់ទោស និងធ្វើឲ្យខូចខាតដោយចេតនាមានស្ថានទម្ងន់ទោស…

កម្លាំងប៉ុស្តិ៍នគរបាលអូរតាប៉ោង បង្រ្កាបក្មេងទំនើងជិះម៉ូតូបង្ហោះបង្កការភ័យខ្លាចដល់ប្រជាពលរដ្ឋ

ពោធិ៍សាត់ៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ដោយអនុវត្តជាប្រចាំនូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព ដើម្បីធានាបានសន្តិសុខ សុវត្ថិភាព និងសណ្តាប់សាធារណ: ជូនប្រជាពលរដ្ឋឲ្យកាន់តែល្អប្រសើរ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលអូរតាប៉ោង នៃអធិការដ្ឋាននគរបាលស្រុកបាកានចំនួន០៣នាក់ បានចុះបង្ក្រាបក្មេងទំនើង ចំនួន០៤នាក់ ដែលកំពុងជិះម៉ូតូបង្ហោះលើផ្លូវជាតិលេខ៥ ស្ថិតក្នុងភូមិអូរតាប៉ោង ឃុំអូរតាប៉ោង ស្រុកបាកាន ដែលបង្កការភ្ញាក់ផ្អើលនិងការភ័យខ្លាចដល់ប្រជាពលរដ្ឋកំពុងធ្វើដំណើរនៅតាមដងផ្លូវ កាលពីព្រឹកថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ វេលាម៉ោង១០និង១៥នាទី…

ក្មេងទំនើង៩នាក់ បង្កការអុកឡុកដេញកាប់គ្នានៅទីសាធារណៈ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន

កំពតៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ វេលាម៉ោង១៦ និង៣០នាទី កម្លាំងនគរបាលបង្ក្រាបក្មេងទំនើង (បង្កការអុកឡុកដេញកាប់គ្នានៅទីសាធារណៈ) ចំនួន ០៩នាក់ ស្ថិតនៅភូមិផ្សារដំបង ឃុំដើមដូង ស្រុកអង្គរជ័យ ខេត្តកំពត ។ មន្រ្តីនគរបាលស្រុកអង្គរជ័យ បានឲ្យដឹងថា៖ ក្មេងទំនើងពីរក្រុមធ្វើសកម្មភាព ដេញកាប់គ្នា…

បញ្ជូនជនសង្ស័យម្នាក់ ទៅសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងករណីឆក់កាបូបដៃ

ភ្នំពេញៈ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២១ កម្លាំងការិយាល័យបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យម្នាក់ នៅចំណុចមុខវិទ្យាល័យ ឫស្សីកែវ ផ្លូវបេតុង សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ដែលបានប្រព្រឹត្តបទល្មើស អំពើលួចមានស្ថាន ទម្ងន់ទោស (ឆក់កាបូបដៃ) នៅចំណុចមុខសណ្ឋាគារហួងសាន ផ្លូវរដ្ឋសភា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់…

សមត្ថកិច្ចឃាត់ខ្លួនក្មេងប្រុស ២នាក់ ករណីហិង្សា នៅក្រុងតាខ្មៅ

កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃពុធ ៩រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ពុទ្ធសករាជ ២៥៦៥ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២១ វេលាម៉ោង ១៣និង៣០នាទី មានករណីហិង្សាដោយចេតនានិងធ្វើអោយខូចខាតដោយចេតនាចំណុចក្រោយការ៉ាស់សាំងតូតាល់ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល ។ ជនរងគ្រោះ…

ដណឹងបន្ទាន់អាជ្ញាធរខណ្ឌឬស្សីកែវ អំពាវនាវស្វែងរកអ្នកវិជ្ជមានកូវីដ-១៩ ចំនួន ២៩រូប រស់នៅក្នុងខណ្ឌឬស្សីកែវ

  អាជ្ញាធរខណ្ឌឬស្សីកែវ សូមជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ក្នុងខណ្ឌប្ញស្សីកែវ មេត្តាជ្រាបថា នៅថ្ងៃទី១១-១២ ខែមេសា ឆ្នាំ២០២១ អាជ្ញាធរនៃរដ្ឋបាលខណ្ឌប្ញស្សីកែវ និងក្រុមគ្រូពេទ្យ បានស្វែងរកឃើញ អ្នកវិជ្ជមានកូវីដ១៩ ចំនួន ២៩ នាក់ រួមមាន ៖   ១/ ស្ត្រី អាយុ…

Update៖ ម្ដាយអង្គុយទ្រហោយំ ករណីសិស្សវិទ្យាល័យសេរីភាពក្រុងតាខ្មៅថ្នាក់ទី១២ម្នាក់ ជួបគ្រោះថ្នាក់ចរាចរណ៍ស្លាប់ នៅខណ្ឌដង្កោ

ភ្នំពេញៈ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ នៅវេលាម៉ោង ៦និង៥០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្ដ និងម៉ូតូ ស្ថិតតាមបណ្តោយផ្លូវលេខ១០៤ ភូមិថ្មី សង្កាត់ទៀន ខណ្ឌដង្កោ បណ្ដាលអោយមនុស្សប្រុស០១នាក់ស្លាប់នៅកន្លែងកើតហេតុ។ ភាគីម៉ូតូម៉ាក HONDA CLIKE ពណ៌ក្រហម ពាក់ស្លាកលេខ កណ្តាល 1AA-9158…

ដឹងការពិត ! ក្រោយពីសិស្សមានការស្រែកយំ និង ដួលសន្លប់ ស្រុកសូទ្រនិគម​ ខេត្តសៀមរាប

ក្រោយពីសិស្សមានការស្រែកយំ និង ដួលសន្លប់ អភិបាលស្រុកសូទ្រនិគម បានបំភ្លឺថា សិស្សវិទ្យាល័យសំរោងជិត ៥០ នាក់ ដែលដួលសន្លប់ និង ស្រែកយំនោះ អាចបណ្ដាលមកពីមានអាការភ័យខ្លាចខ្លាំងពេក ។ ក្នុងនោះ តាមការស្រាវជ្រាវ គឺមូលហេតុផ្ដើមចេញពីសិស្សស្រីម្នាក់បានដួលសន្លប់ ដែលអាចខ្វះជាតិស្ករ លុះសិស្សផ្សេងទៀតបានឃើញ ក៏កើតមានអាការភ័យស្លន់ស្លោ ល្ហិតល្ហៃ…

សិស្សវិទ្យាល័យ បើកម៉ូតូប៉ះដៃចង្កូតគ្នា បណ្តាលឲ្យដួលចូលរថយន្តកិនស្លាប់ និងរងរបួស៤នាក់

កំពង់ស្ពឺៈ នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង០៧ និង១០នាទីព្រឹក ចន្លោះគីឡូម៉ែត្រលេខ 69-70 ត្រង់ចំណុចភូមិក្រាំងតាតន់ ឃុំអូរ ស្រុកភ្នំស្រួច មានម៉ូតូ0១គ្រឿង ម៉ាកហុងដា ពណ៌ខ្មៅ សេរីឆ្នាំ២០២០ ពាក់ផ្លាកលេខកណ្តាល 1U-5155 បើកបរដោយឈ្មោះ ប៊ឺន នុត…