ព័ត៌មានជាតិ

កម្លាំងនគរបាលឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីលួច

ភ្នំពេញៈ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១២និង៥នាទី កម្លាំងជំនាញ និងកម្លាំងប៉ុស្តិ៍រដ្ឋបាលទួលស្វាយព្រៃ២ បានធ្វើការឃាត់ជនសង្ស័យម្នាក់លួច (ទូរស័ព្ទ) នៅចំណុច ផ្ទះលេខ១៩ផ្លូវ២០៥ក្រុម៤២ភូមិ១០ សង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ។

ជនសង្ស័យឈ្មោះ ចាន់ បូរ៉ា ហៅឌី ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅផ្ទះជួលលេខ៣៨ ផ្លូវពុំចាំ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ រាជធានីភ្នំពេញ មុខរបមិនពិតប្រាកដ ។

ជនរងគ្រោះឈ្មោះ អែម គុណ ភេទស្រី អាយុ ៣៨ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅក្នុងសាលារៀនផ្ទះលេខ១៩ផ្លូវ២០៥ ក្រុមទី៤២ ភូមិ១០ សង្កាត់ទួលព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មុខរបរបុគ្គលិកអនាម័យ។

វត្ថុតាងរួមមាន៖
១-ទូរស័ព្ទ ២គ្រឿងម៉ាក oppo ពណ៌ទឹកប្រាក់ ស៊ីមលេខ ០៩៦ ៥៩៧ ៥២៤៣ និងម៉ាកVivo ពណ៌ក្រហម ស៊ីមលេខ ០៨៨ ៣២៩ ៤៨០១។ ចំពោះទូរស័ព្ទចំនួន០២ ម៉ាកខាងលើ ជារបស់ជនរងគ្រោះដកហូតពីជនសង្ស័យ សមត្ថកិច្ចបានប្រគល់ឲ្យជនរងគ្រោះវិញតាមការស្នើសុំ ដោយមានការឯកភាពពីលោក ម៉ុង ដារ៉ា ព្រះអាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ៕

មតិយោបល់