កណ្តាលៈ នៅថ្ងៃទី០៧ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង៦និង៣០នាទី បង្រ្កាបករណីប្រើប្រាស់ និងផ្តល់ទីតាំងសម្រាប់ប្រើប្រាស់នូវសារធាតុញៀន នៅផ្ទះរបស់ឈ្មោះ យ៉ុន កេង ស្ថិតក្នុងភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល ។
ជនសង្ស័យចំនួន៣នាក់១-ឈ្មោះយ៉ុន-កេងភេទប្រុសអាយុ៣៣ឆ្នាំមុខរបរលក់លៀសហាល(ឃាត់ខ្លួន)
២-ឈ្មោះអេង-សោភាហៅបារាំងភេទប្រុសអាយុ២៥ឆ្នាំមុខរបរមិនពិតប្រាកដ(ឃាត់ខ្លួន) ៣-ឈ្មោះសាន ឌីណា ភេទប្រុស អាយុ៣៦ឆ្នាំ មុខរបរលក់លៀសហាល (ឃាត់ខ្លួន) ទាំង៣នាក់នេះ រស់នៅភូមិព្រែកសំរោង៣ សង្កាត់តាខ្មៅ ក្រុងតាខ្មៅខេត្តកណ្តាល ។
វត្ថុតាងចាប់យករួមមាន៖- ម្សៅក្រាមពណ៌សថ្លា សង្ស័យសារធាតុញៀចំនួន២កញ្ចប់តូច ,-ទូរស័ព្ទ១គ្រឿងម៉ាកVIVOពណ៌ទឹកមាស ,-ម៉ូតូ១គ្រឿងម៉ាកសង់កូរ៉េពណ៌ក្រហមគ្មានស្លាកលេខ,-កង់ចំនួន១,-ដែកកេះ២ពណ៌ក្រហម១ និងពណ៌លឿង១ និងសម្ភារៈប្រើប្រាស់មួយចំនួន ។
សភាពនៃរឿងហេតុ៖មុនពេលកើតហេតុ ក្រោយពីបានទទួលព័ត៌មានពីប្រជាពលរដ្ឋ នៅផ្ទះរបស់ឈ្មោះ យ៉ុន កេង ដែលជាជនសង្ស័យកំពុងតែប្រើប្រាស់គ្រឿងញៀន ភ្លាមនោះកម្លាំងជំនាញបានសហការជាមួយកម្លាំងប៉ុស្តិ៍ ចុះទៅដល់ទីតាំងកន្លែងកើតហេតុ ហើយឃើញជនសង្ស័យកំពុងតែជក់គ្រឿងញៀន កម្លាំងក៏ធ្វើការឃាត់ខ្លួន យកមកអធិការដ្ឋានក្រុងតាខ្មៅ ដើម្បីកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ ។
សូមបញ្ជាក់ក្រុមនេះ ជាមុខសញ្ញាលួចយ៉ាងសកម្ម ដែលតែងតែធ្វើសកម្មភាពលួចនៅក្រុងតាខ្មៅ៕
មតិយោបល់