ពោធិ៍សាត់ៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ក្រសួងមហាផ្ទៃបានឲ្យដឹងថា កាលពីវេលាម៉ោង ៧និង១០នាទីព្រឹកនាថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២០ មានការភ្ញាក់ផ្អើលមួយកើតឡើងដោយករណីបុរសម្នាក់ដេកស្លាប់ដោយគេសង្ស័យថា គាំងបេះដូង(ខ្យល់គរ) នៅចំណុចភូមិអូរស្រាវ ឃុំព្រងិល ស្រុកភ្នំក្រវាញ ខេត្តពោធិ៍សាត់។
តាមរបាយការណ៍របស់សមត្ថកិច្ចនគរបាលមូលដ្ឋានបានឲ្យដឹងថាក្រោយពីទទួលបានព័ត៌មានពីក្រុមគ្រួសារបានបញ្ជាក់ប្រាប់សមត្ថកិច្ចថាមុនពេលកើតហេតុជនរងគ្រោះឈ្មោះលឹមចក់ភេទប្រុសអាយុ៤៨ឆ្នាំរស់នៅភូមិឃុំកើតហេតុខាងលើដេកស្លាប់ ដោយសារគាត់ឧស្សាហ៍បរិភោគស្រាជាប្រចាំ។
របាយការណ៍បានបន្តថាក្រោយពីសមត្ថកិច្ចទទួលបានព័ត៌មានភ្លាមៗនោះកម្លាំងជំនាញបានសហការជាមួយសមត្ថកិច្ចជំនាញខេត្តនិងក្រុមគ្រូពេទ្យជំនាញខេត្តចុះធ្វើការពិនិត្យសាកសពស្លាប់នៅផ្ទះជនរងគ្រោះតែម្តង។ក្រោយពីសមត្ថកិច្ចធ្វើការពិនិត្យយ៉ាងយកចិត្តទុកដាក់ក្រុមគ្រូពេទ្យបានសន្និដ្ឋានថាជនរងគ្រោះពិតជាស្លាប់ដោយសារគាំងបេះដូង(ខ្យល់គរ) ពិតប្រាកដមែនហើយក៏បានធ្វើកំណត់ហេតុប្រគល់សាកសពជូនក្រុមគ្រួសារជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់