ព័ត៌មានជាតិ

បុរសម្នាក់ដោតខ្សែភ្លើង ដើម្បីផ្សាដែកធ្វើស្នួខោអាវ បណ្ដាលឲ្យឆក់ស្លាប់

សៀមរាបៈ កាលពីវេលាម៉ោង ១២និង៣០នាទី ថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២០ មានករណីមនុស្សត្រូវខ្សែភ្លើងឆក់ស្លាប់ ចំណុចភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

សាកសពឈ្មោះ លុយ សឿម ភេទប្រុស អាយុ ៣៥ឆ្នាំ នៅភូមិគោកធ្លក ឃុំកណ្តែក ស្រុកប្រាសាទបាគង ខេត្តសៀមរាប ។

ដំណើររឿង៖ នៅថ្ងៃវេលាម៉ោងកើតហេតុឈ្មោះខាងលើបាន ដោតខ្សែភ្លើងដើម្បីផ្សាដែកធ្វើស្នួខោអាវ ស្រាប់តែទៅប៉ះនិងព្រីភ្លើងបណ្តាលឲ្យឆក់ស្លាប់តែម្តង ។

តាមការពិនិត្យលើសាកសពខាងលើ ដោយកម្លាំងជំនាញផ្នែកបច្ចេកទេសវិទ្យាសាស្ត្រ ឃើញថាសាកសពខាងលើពិតជាស្លាប់ដោយឆក់ខ្សែភ្លើងពិតប្រាកដមែន មិនមានពាក់ព័ន្ធបទល្មើសព្រហ្មទណ្ឌទេ។
រួចក៏ប្រគល់សាកសពជូនក្រុមគ្រួសារ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់