ព័ត៌មានជាតិ

ជនសង្ស័យ ៣នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីឃាតកម្ម

កំពង់ឆ្នាំង: នៅថ្ងៃពុធ ៩រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹង ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ កម្លាំងនគរបាលស្រុកកំពង់ត្រឡាច សហការជាមួយជំនាញខេត្ត ស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យបានចំនួន ០៣ នាក់ ពាក់ព័ន្ធករណីឃាតកម្មប្រព្រឹត្តកាលពីថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០២០ និងបាននាំយកមកធ្វើត្រាប់សកម្មភាព នៅកន្លែងកើតហេតុ ភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច ។

ជនសង្ស័យមានឈ្មោះ៖
១-តុន នឿន ភេទប្រុស អាយុ ២៦ឆ្នាំ។
២-ណន ណឹម ភេទប្រុស អាយុ ៣៧ឆ្នាំ។
៣-នៅ ច្រេស ភេទប្រុស អាយុ ៣០ឆ្នាំ។
ជនសង្ស័យទាំង០៣ ខាងលើ រស់នៅភូមិគក ឃុំពានី ស្រុកកំពង់ត្រឡាច។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅការិយាល័យជំនាញខេត្ត ៕

មតិយោបល់