ព័ត៌មានជាតិ

នាំអំណោយ និងថវិកាមួយចំនួន ចែកជូនពលរដ្ឋក្រីក្រ ២គ្រួសារ

កណ្តាលៈ អំណោយ និងថវិការបស់លោក ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ត្រូវបានលោក សេង សុជាតិ អធិការនគរបាលស្រុកស្អាង នាំយកទៅចែកជូនប្រជាពលរដ្ឋក្រីក្រ០២គ្រួសារ ដែលជាស្ត្រីមេម៉ាយ រស់នៅឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល កាល​ពី​ថ្ងៃទី​២៦ ខែមិថុនា ឆ្នាំ២០១៦។

​លោកវរសេនីយ៍ទោ សេង សុជាតិ បានឲ្យដឹងថា បន្ទាប់ពីពិនិត្យឃើញថាប្រជាពលរដ្ឋ២គ្រួសារ រស់នៅឃុំក្រាំងយ៉ូវ ជាស្ត្រីមេម៉ាយ មានជីវភាពទីទាល់ក្រគ្មានផ្ទះសម្បែង​រស់នៅ ដើរសុំផ្ទះគេស្នាក់នៅ និងមួយគ្រួសារទៀតគ្មានលុយសម្រាប់ជួសជុលផ្ទះសម្បែង​ដែលរងការទ្រុឌទ្រោម លោក ឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល បានឧបត្ថម្ភអំណោយនិងថវិកាតាមរយៈរូបលោកដល់គ្រួសារទាំង០២មាន៖

-គ្រួសារទី១ឈ្មោះ ឈឿន ស៊ីម ភេទស្រី អាយុ៦០ឆ្នាំ ជាស្រ្តីមេម៉ាយ ពិការភាព និងទីទាល់ក្រ រស់នៅភូមិគរ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ទទួលបានថវិកាចំនួន២៥០.០០០ រៀល អង្ករ០១បាវ ស្មើ៥០គីឡូក្រាម ចានបាយ១០ ស្លាបព្រា១០ ចានសម្លរ០២ ចានដែក០១ កន្លេល០១ ភួយ០១ មុង០១ ក្រមា០១ បោយទឹក០២ ខ្ទះឆា០១ វែកឆា០១ តង់ខៀវ០១ ទឹកក្រូច០១កេះ ទឹកផ្លែឈើ០១កេះ ទឹកសុទ្ធវីតាល់០២កេះ និងគ្រែឈើ០១ផងដែរ។

-គ្រួសារទី២-ឈ្មោះ សុខ រ៉េត ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅភូមិតាគល់ ឃុំក្រាំងយ៉ូវ ស្រុកស្អាង ទទួលបានថវិកាចំនួន៤០០.០០០រៀល ដើម្បីជួសជុលផ្ទះសម្បែងដែលរងការទ្រុឌទ្រោម៕

មតិយោបល់