ព័ត៌មានជាតិ

ប៉េអឹមស្រុកសំរោងឃាត់ខ្លួនជនសង្ស័យ២នាក់ រួមនឹងថ្នាំញៀន១៦កញ្ចប់

តាកែវៈ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោង បានធ្វើការបង្ក្រាបករណីរក្សាទុក និងចែកចាយនូវសារធាតុញៀនចំនួន១លើក ឃាត់ខ្លួនបានជនសង្ស័យចំនួន២នាក់ និងថ្នាំញៀន១៦កញ្ចប់កាលពីវេលាម៉ោង១១និង៣០នាទី ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៦ ស្ថិតនៅចំណុចភូមិត្រពាំងវែង ឃុំបឹងក្រាញ់ខាងត្បូង ស្រុកសំរោង ខេត្តតាកែវ ។

មន្រ្តីកងរាជអាវុធហត្ថបានឲ្យដឹងថា មុននឹងឈានទៅដល់ការឃាត់ ខ្លួនជនសង្ស័យនេះ កម្លាំងកងរាជអាវុធហត្ថបានទទួលការសហការពីការផ្តល់ដំណឹងរបស់ ប្រជាពលរដ្ឋ ថានៅចំណុចកើតហេតុខាងលើមានយុវជន២នាក់ កំពុងចែកចាយនូវសារធាតុញៀន។ បន្ថែមពីនោះ កម្លាំងកងរាជអាវុធហត្ថបានចាប់យកវត្ថុតាងមួយចំនួនពីជនសង្ស័យរួមមានៈ ០១.ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន ១៦កញ្ចប់ ដែលមានទម្ងន់ស្មើ ១៧.២០ក្រាម ០២. ទូរស័ព្ទ ចំនួន០៣គ្រឿង ០៣. ម៉ូតូ ចំនួន០២គ្រឿង ០៤. អត្តសញ្ញាណប័ណ្ណចំនួន០១ ០៥. ប័ណ្ណបើកបរ ចំនួន០១ ០៦. ដាវដែក ចំនួន០២ដើម ០៧. កាតគ្រី ម៉ូតូ ចំនួន០២ និងសម្ភារៈ វេចខ្ចប់គ្រឿងញៀនមួយចំនួន។

ជនសង្ស័យនិងវត្ថុតាង ត្រូវបានបញ្ជូនទៅការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន កងរាជអាវុធហត្ថខេត្តតាកែវ ដើម្បីសាកសួរបក្ខពួកបន្ថែម និងកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធី៕

photo_2016-08-10_16-52-21photo_2016-08-10_16-52-23photo_2016-08-10_16-52-25

មតិយោបល់