ព័ត៌មានសិល្បៈ និងកម្សាន្ត

តារាល្បីៗ បង្ហាញខ្លួនក្នុងវេទិកាប្រូម៉ូតរឿងភាគថ្មី

ភ្នំពេញ: កម្មវិធីនេះបានធ្វើឡើងនៅក្នុងសណ្ណាគារភ្នំពេញ កាលពីថ្ងៃទី១០ ខែសីហានេះ មាន តារាសិល្ប:និងផលិតករ យ៉ាងច្រើនកុះករ ត្រូវគេឃើញ បង្ហាញខ្លួន នៅក្នុងវេទិកា សន្និសីទកាសែត របស់ទូរទស្សន៍ PNN ដើម្បីធ្វើការផ្សព្វផ្សាយ ភាពយន្តភាគថ្មី របស់ខ្លួន ដែលនឹងចាក់ផ្សាយ។

តារាទាំងនោះបានទាំង បង្ហាញជំនឿចិត្តខ្ពស់ ចំពោះស្នាដៃដែលខ្លួន បានសម្ដែងក្រោមការ សហការ ជាមួយជាមួយ ទូរទស្សន៍ PNN។

តារាទាំងនោះរួមមាន  អ្នកនាងចាន់ តារាទី អ្នកនាងស្វែង សុជាតា កញ្ញាកុល ដាវី អ្នកនាងគ្រត កញ្ញា នី មុន្នីនាថ លោកអូន ឧស្សាហ៍ កញ្ញាម៉ាក់សែន សូនីតា លោកអ៊ុន សុធា លោកអែតវីន លោកលឹម ជាឡាយ កញ្ញាគៀត សុវណ្ណាឡាង  កញ្ញាសាឡាត់ ស្រីឡាង លោកហេង នរ:កក្កដា លោកសន កាយ៉ាឌី កញ្ញា ឡាយ សម្ផស្ស និងចេស៊ីកា កញ្ញាមឿន ផាណែត លោកឈិន សក្កដា និង កញ្ញាប៊ីរីយ៉ាជាដើម។

យោងតាមការប្រកាសរបស់ PNN ស្ថាប័ននេះ បានសហការជាមួយផលិតកម្ម៥ គឺផលិតផលិកម្មអ៊ិលឌី (LD Picture) ផលិតកម្មខ្មែរមេគង្គ (KMF) ផលិតកម្ម អែតម្ញូហ្សិក (Admusic Production) ផលិតកម្មអេហ្វស៊ីអាយ (FCI Production) និងផលិតកម្មមហាហង្ស។ តារាល្បីៗដែលបានបង្ហាញខ្លួននេះ មួយចំនួន ដើម្បីផ្សព្វផ្សាយរឿងភាគ ដែលថតចប់ហើយ ត្រៀមបញ្ចាំងនៅPNN និងមួយចំនួនជាតួអង្គ ដែលទើបនឹងត្រៀម ចេញថតរឿងថ្មី នៅក្នុងផលិតកម្ម ដែលបានសហការ ជាមួយស្ថាប័ននេះ។

ក្នុងវេទិកាសន្និសីទនោះ PNN ក៏បានចាក់ផ្សាយ នូវរឿងមួយចំនួន ដែលបានថតចប់ ធ្វើឲ្យការចាប់អារម្មណ៍ពី អ្នកចូលរួមជាពិសេស គឺរឿង«ម្ទេសហិរអំបិលប្រៃ» រឿង«សង្គ្រាមបេះដូង» និងរឿង «ភក្ដីស្នេហ៍ទ្វេភព»៕

photo_2016-08-10_16-10-21

photo_2016-08-10_16-10-22

photo_2016-08-10_16-10-24

photo_2016-08-10_16-10-25

photo_2016-08-10_16-10-26

photo_2016-08-10_16-10-27

photo_2016-08-10_16-10-28

photo_2016-08-10_16-10-29

photo_2016-08-10_16-10-30 (2)

photo_2016-08-10_16-10-30

photo_2016-08-10_16-10-31

photo_2016-08-10_16-10-32

photo_2016-08-10_16-10-33 (2)

photo_2016-08-10_16-10-33

photo_2016-08-10_16-10-34

photo_2016-08-10_16-10-35

photo_2016-08-10_16-10-36

photo_2016-08-10_16-10-37 (2)

photo_2016-08-10_16-10-37

photo_2016-08-10_16-10-38

photo_2016-08-10_16-10-39

photo_2016-08-10_16-10-40 (2)

photo_2016-08-10_16-10-40

photo_2016-08-10_16-10-41

photo_2016-08-10_16-10-42

photo_2016-08-10_16-10-43

photo_2016-08-10_16-10-44 (2)

photo_2016-08-10_16-10-44

photo_2016-08-10_16-10-45

photo_2016-08-10_16-10-46 (2)

photo_2016-08-10_16-10-46

photo_2016-08-10_16-10-49

មតិយោបល់