កំពង់ឆ្នាំងៈ បញ្ហាសង់ស្ថានីយ៏ប្រេងរំលោភ ខ្នងប្រលាយត្រូវបានអាជ្ញាធរ អះអាងថានឹងបញ្ចប់ភាពតានតឹង ត្រឹមរយៈពេលពីរថ្ងៃ។
លោក សោម វឺន អភិបាលស្រុករលាប្អៀរ បានថ្លែង នៅរសៀលថ្ងៃទី១០ ខែសីហា នេះថាអាជ្ញាធរនិង ធ្វើការដោះស្រាយបញ្ហាម្ចាស់ស្ថានីយប្រេងឥន្ទនៈមួយកន្លែង ដែលបានសង់របង ព័ទ្ធយកផ្លូវលើខ្នង ប្រឡាយ របស់ប្រជាពលរដ្ឋ ត្រឹមរយៈពេលពីរថ្ងៃ ដោយឲ្យរុះរើចេញវិញ ពោលមិនទុកឲ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ ជាមួយអាជ្ញាធរស្រុកទៀតឡើយ។
លោកអភិបាលស្រុកបន្តថា ប្រសិនបើម្ចាស់ស្ថានីយប្រេង មិនអនុវត្ត តាមទេនោះ អាជ្ញាធរនិងធ្វើសំណើ ទៅអភិបាលខេត្ត ដើម្បីសុំ កម្លាំងចម្រុះ ចុះមករុះរើផ្ទាល់តែម្តង។
សូមបញ្ជាក់ថា ករណីម្ចាស់ស្ថានីយប្រេង មួយកន្លែងរំលោភ យកផ្លូវដើរ សាធារណៈ ជាខ្នងប្រឡាយមួយប្រវែង១០០ម៉ែត្រ ទទឹង២ម៉ែត្រ ស្ថិតក្នុងភូមិព្រៃខ្មែរ ឃុំរលាប្អៀរ ស្រុករលាប្អៀរ ជិត៣ឆ្នាំមកហើយនោះ នៅតែជាបញ្ហា ធ្វើឲ្យប្រជាពលរដ្ឋ រាប់រយគ្រួសារមិនសប្បាយចិត្តដដែល និងក្រោយពី មានសំណូមពរ ពីប្រជាពលរដ្ឋ នៅក្នុងវេទិកាសាធារណៈថ្នាក់ជាតិមួយ។
កាលពីខែសីហា ឆ្នាំ២០១៤ បន្ទាប់មកលោក ឈឹម វុទ្ធា អភិបាលស្រុករលាប្អៀរចាស់ បានហៅម្ចាស់ស្ថានីយប្រេង មកធ្វើកិច្ចសន្យា ជាមួយអាជ្ញាធរឃុំ និងស្រុកដោយត្រូវ រុះរើសំយ៉ាបដំបូល និងរបងដែកចេញពី ផ្លូវសាធារណៈឲ្យអស់នៅមុនថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៤ តែថាការរុះរើនោះគឺរុះតែដំបូលស័ង្កសីចេញតែប៉ុណ្ណោះ ចំណែករបងវិញគឺនៅបិទជិត និងមិនឲ្យប្រជាពលរដ្ឋ ចេញចូលដើរទៅធ្វើស្រែចំការ ដដែលរហូតដល់បច្ចុប្បន្ននេះ។
ចំពោះលោក ឈួរ ច័ន្ទឌឿន អភិបាលខេត្តកំពង់ឆ្នាំង មិនអាចសុំការបំភ្លឺ បានទេជុំវិញករណីនេះ ដោយទូរស័ព្ទឯកឧត្តម ទូរស័ព្ទចូលតែពុំមាន អ្នកទទួល។ ដោយឡែកកូនស្រីលោក ឡាក់ ឡេង ម្នាក់បានឲ្យ អ្នកយកព័ត៌មាន យើងដឹងថា៖ នៅពេលឪពុក នាងចាប់ផ្តើមសាងសង់នោះ គឺមិនឃើញអាជ្ញាធរ មូលដ្ឋាន សមត្ថកិច្ចជំនាញ មកហាមឃាត់នោះទេ ហើយនាងបានប្រាប់ទៀតថា ទោះបីឪពុកនាង បានធ្វើសំយ៉ាប និងរបងព័ទ្ធ ផ្លូវនេះក៍ពិតមែន តែនៅតែអនុញ្ញាតិ្ត ឲ្យប្រជាពលរដ្ឋធ្វើដំណើរ ទៅមកបានដដែល។
ក្នុងពេលនោះដែរអ្នកយកព័ត៌មាន យើងបានសុំគាត់ដើរ ចូលតាមផ្លូវដែល គាត់សង់ រំលោភយកដើម្បីថត តែកូនស្រី របស់លោក ឡាក់ ឡេង បែរជាមិនអនុញ្ញាតិ្ត ឲ្យដើរទៅវិញ ហើយបានប្រាប់ឲ្យអ្នកយកព័ត៌មាន យើងដើរ តាមផ្លូវខ្នង ប្រឡាយខាងជើងវិញ? នេះឬដែលថាឲ្យប្រជាពលរដ្ឋ ដើរចេញចូលតាមសម្រួល សូម្បី អ្នកសារព័ត៌មាន យើងក៍មិនអាចដើរបានតាមផ្លូវ សាធារណៈរបស់រដ្ឋផងនោះ?។
ប្រជាពលរដ្ឋក្នុងឃុំរលាប្អៀររាប់រយគ្រួសារ បានសំណូមពរដល់អាជ្ញាធរ ស្រុកខេត្ត និងក្រសួងមានសមត្ថកិច្ចពាក់ព័ន្ធទាំងអស់ មេត្តាជួយពន្លឿន ក្នុងការចុះរុះរើរបងដែកដែលម្ចាស់ ស្ថានីយ៏ប្រេងនេះ បានធ្វើរំលោភយកផ្លូវសាធារណៈខុសច្បាប់នេះផង កុំឲ្យយប់យន់សុបិន្តយូរទាន៕
មតិយោបល់