ភ្នំពេញៈ នាថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ៦និង១០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ (បើកម៉ូតូបុកជញ្ជាំងសួនច្បារចែកទ្រូងផ្លូវបណ្តាលអោយស្លាប់) ត្រង់ចំណុចផ្លូវជាតិលេខ៥ ភូមិស្ពានខ្ពស់ សង្កាត់គីឡូម៉ែត្រលេខ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ថាច់ ញឹក ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរ មុខរបរនគរបាលជាតិ និងសន្តិសុខឯកជន ស្នាក់នៅផ្ទះជួល ក្រុមទី១១ ភូមិក្រោលគោ សង្កាត់គីឡូម៉ែត្រ៦ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ(ស្លាប់) បើកបរម៉ូតូម៉ាក ហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1ID-3072។
ដំណើររឿង៖ មុនពេលកើតហេតុជនរងគ្រោះ បានជិះម៉ូតូត្រឡប់មកពីធ្វើសន្តិសុខយាមក្រុមហ៊ុនវិញ ក្នុងទិសដៅពីជើងទៅត្បូងតាមបណ្តោយផ្លូវជាតិលេខ៥ ពេលដល់ចំនុចកើតហេតុបានរេចង្កូតទៅបុកជញ្ជាំងសួនច្បារចែកទ្រូងផ្លូវ បណ្តាលអោយសន្លប់ស្តូកស្តឹង ហើយរថយន្តសង្គ្រោះបានដឹកបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ ក្រោយមកជនរងគ្រោះបានដាច់ខ្យល់ស្លាប់។
បច្ចុប្បន្ន ម៉ូតូ និងសព បានប្រគល់អោយក្រុមគ្រួសារ៕


មតិយោបល់