ព័ត៌មានជាតិ

Update៖ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ បើករថយន្តបុកបង្គោលភ្លើង បណ្ដាលឲ្យរងរបួសធ្ងន់

បន្ទាយមានជ័យ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា មេបញ្ជាការរងនិងជានាយសេនាធិការកងពលលេខ៥១ នៅខេត្តបន្ទាយមានជ័យ បានរងរបួសធ្ងន់ ក្រោយជួប គ្រោះថ្នាក់ចរាចរណ៍បើករថយន្តម៉ាកនីសាន់បាញ់ថ្នាំពណ៌ត្រេអ៊ី ពាក់ស្លាកលេខ កងខេមរភូមិន្ទ07-2-3405 បានបុកបាក់បង្គោល ភ្លើងធំខ្សែបញ្ជូនតង់ស្យុងខ្ពស់។ ហេតុការណ៍គ្រោះថ្នាក់កើតឡើងកាលពីម៉ោង៥និង៣០នាទី ល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លើកំណាត់ផ្លូវជាតិលេខ៥ ចំណុចដើមពោធិ៍២ដើម ស្ថិតក្នុងភូមិសូរិយាថ្មីឃុំកូបស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯក សែស វិបុល អធិការនគរបាលស្រុកអូរជ្រៅបានឲ្យដឹងថា ៖ គ្រោះថ្នាក់នោះគឺរថយន្តម៉ាកនីសាន់ព៌ណត្រេអ៊ី ពាក់ស្លាក លេខ ខេមរ: ភូមិន្ទ 07 ,2-3405 បើកបរល្បឿនលឿនពីទិសខាងកើតទៅលិច ។

ដល់កន្លែងកើតហេតុ រថយន្តបានឡើងជែងរថយន្តធំក្នុងទិសដៅស្របគ្នារួចបានកៀររថយន្តកូរ៉េបើកក្នុងទិសដៅច្រាស គ្នាពីកើតទៅលិច ហើយបានជុ្រលចង្កូតធ្លាក់ផ្លូវទៅបុកបង្គោលភ្លើង ធំ( ខ្សែបញ្ជូនតង់ស្យុងខ្ពស់១១៥គីឡូវ៉ុល របស់ក្រុម ហ៊ុនត្រេនមីសិន ឡាញ : CPTL ) បណ្តាលឲ្យបង្គោល១ដើមបាក់ដល់ដី ។ និងទាញទ្រេតបង្គោលផ្សេងទៀត ។
ឯរថយន្តបានខូចខាតធ្ងន់ធ្ងរផ្នែកខាងមុខ ។

លោកអធិការបានបន្តថា ៖ ក្នុងហេតុការណ៍គ្រោះថ្នាក់នោះអ្នកបើកបររថយន្តគឺ លោកឧត្តមសេនីយ៍ត្រី ជុំ សេដ្ឋា មេបញ្ជាការរង និងជានាយសេនាធិការកងពលតូចថ្មើរជើងលេខ៥១ បើកបរតែម្នាក់ឯង បានរងរបួសធ្ងន់ ហើយត្រូវបាននគរបាលនិងក្រុមអ្នក សង្គ្រោះប្រញាប់ដឹកបញ្ជូនទៅសង្គ្រោះព្យបាលនៅមន្ទីរពេទ្យខេត្តមិត្តភាពកម្ពុជា ជប៉ុន មង្គលបូរី ឬអាចបន្តទៅពេទ្យណា ផ្សេងទៀត ។

ក្រោយគ្រោះថ្នាក់ រថយន្តត្រូវនាំទៅរក្សាទុកបណ្តោះអាសន្ននៅនគរបាលស្រុក ។

ទាក់ទិនករណីនេះដែរ ប្រភពព័ត៌មានពីមន្ត្រីអគ្គិសនីនៅខេត្តបន្ទាយមានជ័យបានឲ្យដឹងដែរថា ៖ នៅពេលបង្គោលភ្លើងខ្សែបញ្ជូនតង់ស្រុងខ្ពស់ដួលរលំ វាជាសំណាងល្អដែរ ដោយពុំមានទុស្សេឬឆ្លងចរន្តឆក់ពលរដ្ឋនៅតាម ផ្ទះដែលបង្គោលដួលលើនិងអ្នកធ្វើដំណើរតាមផ្លូវជាតិលេខ៥ ។ ជាងនេះទៅទៀត ចរន្តអគ្គិសនីក៏ត្រូវកាត់ផ្តាច់ក្នុងរយ:ពេលខ្លី ពីព្រោះត្រូវក្រុមការងារអគ្គិសនីតភ្ជាប់បានប្រើប្រាស់បន្ទាន់ឡើងវិញ ៕

មតិយោបល់