ឧត្តរមានជ័យៈ សមត្ថកិច្ចថៃបានបញ្ជូនពលរដ្ឋខ្មែរចំនួន២១នាក់ ឲ្យវិលត្រឡប់មកកម្ពុជា តាមច្រកអន្ដរជាតិជាំសាង៉ាំ កាលពីថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០១៦ ម្សិលមិញនេះ។
គួរបញ្ជាក់ថា ពលរដ្ឋខ្មែរទាំង២១នាក់នេះ មានប្រុស១១នាក់ ស្រី១០នាក់ ត្រូវបានសមត្ថកិច្ចថៃ ចាប់ខ្លួនកាលពីថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៦ នៅខេត្តសមុទ្របាកាន ប្រទេសថៃ ពីបទឆ្លងដែនខុសច្បាប់ ចូលតាមច្រកប៉ោយប៉ែត។
ប្រជាពលរដ្ឋទាំងអស់នោះ រស់នៅខេត្តស្ទឹងត្រែង៥នាក់ ខេត្តសៀមរាប៨នាក់ ខេត្តកំពង់ចាម២នាក់ ខេត្តបន្ទាយមានជ័យ៣នាក់ ខេត្តតាកែវ២នាក់។
បច្ចុប្បន្នសមត្ថកិច្ចច្រកជាំសាង៉ាំ បានធ្វើការអប់រំ ហើយបានឲ្យវិលត្រឡប់ទៅលំនៅឋានរៀងៗខ្លួនវិញ៕
មតិយោបល់