ព័ត៌មានជាតិ

មុខសញ្ញាលួចនិងជួញដូរម្នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនបានភ្លាមៗ

បាត់ដំបងៈ មុខសញ្ញាលួចតាមលំនៅដ្ឋាននិងជាប់ទាក់ទិនករណគ្រឿងញៀនផងត្រូវសមត្ថកិច្ចនគរបាលស្រុកថ្មគោលបង្រ្កាបបានម្នាក់ នៅថ្ងៃទី១០ ខែ ធ្នូ ឆ្នាំ ២០ ២០ វេលាម៉ោង៣និង៣០នាទីទៀបភ្លឺអនុវត្តជាប់ជាប្រចាំនូវយោបល់ណែនាំរបស់លោកឧត្តម សេនីយ៍ទោ សាត គឹមសាន ស្នងការនៃស្នង ការ ដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនី យ៍ឯកផង់ សុភាព អធិការនគរបាលស្រុកថ្មគោល បានដឹកនាំបង្រ្កាបនិងឃាត់ខ្លួនមុខសញ្ញលួចចំនួន ០១នាក់ឈ្មោះដន ភីន ភេទប្រុសអាយុ៣៣ឆ្នាំរស់នៅភូមិគោកឃ្មុំ ឃុំគោកឃ្មុំ ស្រុកថ្មគោល ក្នុងខណ:ជនសង័្សយចូលលួចទូរស័ព្ទដៃក្នុងលំ នៅដ្ឋានរបស់ជនរងគ្រោះឈ្មោះ រី គឹមសាន ភេទប្រុសអាយុ៣៩ឆ្នាំរស់នៅភូមិអូរតាគី ឃុំអូរតាគី ស្រុកថ្មគោល ខេត្តបាត់ដំបង។
-*ក្នុងពេលឃាត់ខ្លួនដកហូតសម្ភារះតាងជាប់ខ្លួនមានះ
-កន្រ្តៃចំនួន០២
-ដង្កាប់ដែកចំនួន០១
-ទល់ឡឺវ៉ិសចំនួន០១
-កាបូបស្ពាយចំនួន០១(ជារបស់ជនរងគ្រោះ)
ក្រៅពីនោះបានរកឃើញគ្រឿងញៀនមួយចំនួននៅជាប់ខ្លួនជនសង័្សយនេះផងដែរ។

ពេលនេះសមត្ថកិច្ចនគរបាលស្រុកបានបញ្ជូនជនសង័្សយនិងវត្ថុតាងមកកាន់ការិយាល័យជំ នាញដើម្បីចាត់ការបន្តតាមផ្លូវច្បាប់៕

 

មតិយោបល់