ព័ត៌មានជាតិ

ទាទូរស័ព្ទពីឪពុកលេងហ្គេមមិនបាន យកដំបងវាយឪពុកបង្កើតស្ទើស្លាប់ ត្រូវនគរបាលស្រុកឯកភ្នំឃាត់ខ្លួន

បាត់ដំបង: នៅថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ២០២១ វេលាម៉ោង៧និង ៣០ នាទី អនុវត្តតាមយោបល់ដឹកនាំរបស់លោកសាត គឹមសាន ស្នង ការនៃស្នងការដ្ឋាននគរ បាលខេត្តបាត់ដំបង រួមនឹងយោបល់លោកលឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទណ្ឌ លោក ឡុង យោ ធាវីរ: អធិការនគរ បាលស្រុកឯកភ្នំ បានដឹកនាំកម្លាំងផ្នែកព្រហ្ម ទណ្ឌ សហការ ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបា លសំរោងក្នុង បា ន ធ្វើការឃាត់ខ្លួនជនសង្ស័យឈ្មោះ វុធ ណាវីន ហៅ បាវ ភេទប្រុស អាយុ ២ ៣ ឆ្នាំ រស់នៅភូមិ កន្ទួត សង្កាត់ក្តុលដូនទាវ ក្រុងបាត់ដំបង ពីបទហិង្សាក្នុងគ្រួសារមានស្ថានទម្ងន់ ទោស លេីឪ ពុកបង្កេីតរបស់ខ្លួនមកកាន់អធិការ ដ្ឋា ន នគរបាលស្រុកដើម្បីធ្វេីការសាក សួរ។

សូមជម្រាបជូនថា កាលពីថ្ងៃទី២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ វេលាម៉ោង ៩និង ៣០ នាទី នៅចំណុចក្រុមទី០៨ ភូមិសំរោងតាកុក ឃុំសំរោងក្នុង ស្រុក ឯកភ្នំ ខេត្តបាត់ដំបង ជនសង្ស័យដែ លជាកូនបង្កេីតរូបនេះបានយកដំបងឈើមូលវាយទៅលើជនរងគ្រោះឈ្មោះ រឺន សាវុធ ភេទប្រុស អាយុ ៥៥ ឆ្នាំ ដែលជាឪពុកបង្កើត របសលខ្លួន រស់នៅចំ ណុចកើតហេតុខាងលើ បណ្តាលឱ្យបែកមុខក្រោមភ្នែកស្តាំ បែកចិញ្ចើមទាំងសងខាង និងផ្ទៃមុខ ប៉ោងជាំលើក្បាល។

លោកអធិការនគរបាលស្រុកបានឱ្យដឹងថា មូលហេតុដែលឈានទៅដល់ ករណីហិ.ង្សាបែបនេះ គឺនៅពេលកេីត ហេតុជនសង័្សយជាកូនបានទារយកទូរស័ព្ទពីឪពុកដេីម្បីលែងហ្គេម តែឪពុកមិនឱ្យទេីបកេីតអំពេីហិ.ង្សា នេះឡេីងដោយកូន ប្រេី ដំបងឈេីវា យទៅលេីឪពុករងរបួសធ្ងន់ធ្ងរផ្នែកក្បាល ហេីយកូននេះបានឆក់យកទូរ ស័ព្ទរតលគេចខ្លួនបាត់ពីកន្លែងកេីត ហេតុ រហូតដល់ថ្ងៃនេះទេីបឃាត់ខ្លួនបាន។

ករណីនេះសមត្កកិច្ចកំពុងរៀបចំសំ ណុំរឿងបញ្ជូន មកការិយាល័យជំ នាញ នៅស្នងការដ្ឋាននគរបាលខេត្តអនុវត្តតាមច្បាប់៕

 

មតិយោបល់