ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យម្នាក់ និងដកហូតម៉ូតូ ៣គ្រឿង ករណីលួច

កំពង់ស្ពឺ: កាលពីថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ដោយមានការដឹកនាំពីលោកស្នងការ និងការសម្របសម្រួលពីតំណាងអយ្យការ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល កម្លាំងការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយនគរបាលស្រុកសំរោងទង ស្រុកអង្គស្នួល ឃាត់ខ្លួនជនសង្ស័យឈ្មោះ យ៉ាន់ សុខជា ភេទប្រុស អាយុ ៣១ឆ្នាំ នៅភូមិត្រពាំងជួន ឃុំឆក់ឈើនាង ស្រុកអង្គស្នួល ខេត្តកណ្តាល និងដកហូតវត្ថុតាងមួយចំនួន។

តាមរយ:វត្ថុតាងបានស្រាវជ្រាវរកឃើញម៉ូតូចំនួន ៣គ្រឿង (ម៉ូតូC125 ស៊េរី2019 ឡើង2020 ពណ៌ខ្មៅ និងម៉ូតូ
ZOOMMER ដោះសល់តែតួខ្លួន) ជាម៉ូតូដែលជនសង្ស័យលួចនៅខេត្តកំពង់ស្ពឺ ។

ការឃាត់ខ្លួននេះអនុវត្តតាមដីកាបញ្ជាឲ្យចូល របស់លោកព្រះរាជអាជ្ញារង ខៃ សម្ផស្ស តំណាងអយ្យការខេត្តកំពង់ស្ពឺ៕

មតិយោបល់