ព័ត៌មានជាតិ

ម៉ូតូ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់មួយរំពេច នៅលើដងផ្លូវ

ស្វាយរៀង: កាលពីវេលាម៉ោង៤និង២០នាទីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង រវាងម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់ នៅលើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ ១៤៧-១៤៨ ស្ថិតនៅក្នុងភូមិជ្រៃធំ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។

សពជនរងគ្រោះឈ្មោះ ពៅ សូនី ភេទស្រី អាយុ៣៧ឆ្នាំ ជនជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិត្រពាំងត្រាច ឃុំស្វាយតាយាន ស្រុកកំពង់រោទិ៍ ខេត្តស្វាយរៀង ។ បើកបរម៉ូតូម៉ាក ហុងដាស្កុពី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ១CC-៨៣៦០ បានស្លាប់នៅនឹងកន្លែងកើតហេតុ ។ រីឯភាគីម្ខាងទៀត មិនស្គាល់អត្តសញ្ញាណនោះទេ ក្រោយកើតហេតុជនបង្កបានរត់គេចខ្លួនបាត់ បន្សល់ទុកម៉ូតូម៉ាកហុងដា សេ125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ស្វាយរៀង១N-៣២៤២ នៅកន្លែងកើតហេតុ ។

ក្រោពេលកើតហេតុ សមត្ថកិច្ចចុះទៅពិនិត្យ ធ្វើការវាស់វែងយកវត្ថុតាង ទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃអង្គុញ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់។ ចំណែកសាកសពស្រ្តីរងគ្រោះ ត្រូវប្រគល់ឲ្យក្រុមគ្រួសារយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់