បន្ទាយមានជ័យៈ នៅវេលាម៉ោង៤រសៀល ថ្ងៃទី២១ ខែមេសា ឆ្នាំ ២០១៨ នៅស្ទឹងមង្គលបូរី ភូមិខ្ទុមរាយកើត ឃុំបត់ត្រង់ ស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ មានករណីលោកតាម្នាក់លង់ទឹកស្លាប់។
ជនរងគ្រោះឈ្មោះ ម៉ោង សូ ភេទប្រុស អាយុ៨៣ឆ្នាំ រស់នៅភូមិ ឃុំ កើតហេតុ។ មូលហេតុ ចុះដកបង្គោលស្ពាន រំកិលឡើងលើពីព្រោះទឹកជន់ ក៏រអិលជើងទៅក្នុង ទឹកជ្រៅបណ្ដាលឲ្យលង់ទឹកស្លាប់តែម្តង៕
មតិយោបល់