តាកែវៈ ដោយមានចង្អុលបង្ហាញ់ពីសំណាក់ លោកឧត្តមសេនីយ៍ទោ សុខ សំណាង ស្នងការនគរបាលខេត្តតាកែវ និងមានការសម្របសម្រួលពីលោកព្រះរាជអាជ្ញាអមសា លាដំបូងខេត្តតាកែវ នៅថ្ងៃចន្ទ១៤រោច ខែមិគសិរ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១២និង៤៥នាទី កម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកគិរីវង់ ដឹកនាំបញ្ជាដោយលោកវរសេនីយ៍ឯក យុគ សា រ៉ាត់ អធិការនគរបាលស្រុក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល គោកព្រេច កំពែង និងប៉ុស្តិ៍នគរបាលរាមអណ្តើក បានចុះបង្រ្កាបកន្លែងជល់មាន់មួយទីតាំងបានលាក់លួចលេងក្នុងដីវាល១កន្លែង ដែលជាកម្មសិទ្ធិរបស់ឈ្មោះ ជន រឹម ភេទស្រី អាយុ៨២ឆ្នាំ (ចាស់ជរា) មានទីលំនៅភូមិអណ្តូងធំ ឃុំគោកព្រេច ស្រុកគិរីវង់ ខេត្តតាកែវ រីអ្នកលេងជល់មាន់ទាំងអស់បានដឹងខ្លួនរត់គេចខ្លួនបាត់អស់ ហើយសមត្ថកិច្ចរឹបអូសបានវត្ថុតាងរួមមាន ៖
១.ជញ្ជីងថ្លឹងមាន់ចំនួន០១ ,២.ម៉ូតូចំនួន២៥គ្រឿង។
បច្ចុប្បន្នកម្លាំងជំនាញបានយកវត្ថុតាំង និងធ្វើការកំណត់មុខសញ្ញាអ្នកលេងល្បែងជល់មាន់ ដើម្បីយកមកផ្តន្ទាទោសតាមច្បាប់ ៕
មតិយោបល់