ភ្នំពេញៈ កាលពីថ្ងៃទី ១៩ ខែកញ្ញា ឆ្នាំ២០១៨ ការិយាល័យព្រហ្មទណ្ឌកម្រិតតធ្ងន់ នៃនាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ ពាក់ព័ន្ធករណីឆក់កាបូបស្ពាយជនជាតិចិន (ក្នុងនោះមានប្រាក់ ៧២០០ដុល្លារ ១០០យេន លិខិតឆ្លងដែន និងឯកសារមួយចំនួន) កាលពីថ្ងៃ ១៦ ខែកញ្ញា ឆ្នាំ២០១៨ ត្រង់ចំណុចផ្លូវ ២៩៤កែផ្លូវ ២១ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនសង្ស័យទាំងពីរនាក់៖ ទី១ ឈ្មោះ គ.ម ហៅសាល អាយុ ១៧ឆ្នាំ មុខរបរសិស្សទី១១ នៅវិទ្យាល័យផ្សាដើមថ្កូវ និងទី២ ឈ្មោះ វ.ម អាយុ១៧ឆ្នាំ មុខរបរជាងទង ភេទប្រុស។
ករណីនេះ ការិយាល័យកំពុងកសាងសំណុំរឿងតាមនិតិវិធី ដើម្បីបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ៕
មតិយោបល់