ព័ត៌មានជាតិ

មួយថ្ងៃ២នាក់ដែលលង់ទឹកស្លាប់នៅស្រុកកំពង់ស្វាយ

កំពង់ធំៈ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ ២០២០ មានករណីមនុស្សលង់ទឹកស្លាប់០២លើកបណ្តាលឱ្យស្លាប់មនុស្សចំនួន០២នាក់ស្ថិតនៅ ភូមិបល្ល័ង្ក ឃុំសាន់គ ស្រុកកំពង់ស្វាយ។
ទី១នៅវេលាម៉ោង១០និង២០នាទីស្ថិតនៅ ភូមិបល្ល័ង្ក ឃុំសាន់គ ស្រុកកំពង់ស្វាយ មានជនរងគ្រោះឈ្មោះ ភោក សាកុល ភេទ ប្រុស អាយុ ៤២ឆ្នាំ
មូលហេតុ ដោយដើរធ្លាក់ទឹកប្រឡាយ(មានជំងឺសរសៃប្រសាទនិងញៀនស្រា)។
ទី២នៅវេលាម៉ោង១២និង០០នាទីស្ថិតនៅភូមិកំពង់ចម្លង ឃុំផាត់សណ្តាយ ស្រុកកំពង់ស្វាយ ជនរងគ្រោះឈ្មោះ ខឿន ដាវ ភេទប្រុស អាយុ០១ឆ្នាំ។
មូលហេតុដោយ ធ្វែសប្រហែសឪពុកម្តាយទុកកូនចោលបណ្តាលឲ្យធ្លាក់ទឹកលង់ស្លាប់តែម្តង៕

 

 

មតិយោបល់