ព័ត៌មានជាតិ

ថ្ងៃទី១ ខែកក្កដា នៃការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្តល្មើសចំនួន១,២៣៨គ្រឿង ម៉ូតូ៩៥៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ភ្នំពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២០នេះ ការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក មានយានយន្តល្មើសចំនួន១,២៣៨គ្រឿង ក្នុងនោះម៉ូតូចំនួន ៩៥៣គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស ។

របាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណ: បានបង្ហាញថា ក្នុងចំណោមយានយន្ដទាំង១,២៣៨គ្រឿងនេះ មានម៉ូតូចំនួន៩៥៣គ្រឿង ល្មើសច្បាប់ ស្មើនឹង ១,១២២ករណី និងរថយន្ដ ចំនួន២៨៥គ្រឿង ល្មើសច្បាប់ ស្មើនឹង៣៣៧ករណី ។

ក្នុងនោះអំពើល្មើសភាគច្រើន បើកបរម៉ូតូអត់មួកសុវត្ថិភាព ។ ដោយឡែក សម្រាប់អ្នកបើករថយន្ដ អំពើល្មើសរួមមាន មិនពាក់ខ្សែក្រវ៉ាត់, ល្មើសល្បឿន និងករណីផ្សេងៗ ជាច្រើនទៀត ។

របាយការណ៍ដដែលបានវាយតម្លៃរយ:ពេល១ថ្ងៃនេះ ថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើស បានដំណើរការទៅយ៉ាងល្អប្រសើរ ។ អ្នកប្រើប្រាស់ផ្លូវទាំងអស់ ដែលបានចូលរួមគោរពច្បាប់ចរាចរណ៍ យ៉ាងល្អប្រសើរ រយ:ពេល១ថ្ងៃនេះ ៕

មតិយោបល់