គោចម្លែកត្រូវបានរកឃើញនៅក្នុងទីក្រុង Qingdao ខេត្ត Shandong ប្រទេសចិនជារបស់លោកស៊ុនដែលបានទិញមកពីកសិដ្ឋានធំមួយក្បែរកន្លែងដែលគាត់រស់នៅ។ បើយោងតាមគេហទំព័របរទេសនានាបានឲ្យដឹងថានេះគឺជាពូជគោថ្មីដែលមានចំណុចមួយចំនួនខុសពីពួជគោធម្មតាព្រោះវាមានត្រចៀកធំ ច្រមុះវែង ហើយបូករបស់វា ដូចជាសត្វអូដ្ឋ។ លោកស៊ុនបាននិយាយថាគោពណ៌សរបស់គាត់មួយក្បាលនេះមានអាយុតិចជាមួយឆ្នាំ ពីដំបូងគាត់គិតថាគោនេះមិនអាចរស់នៅបានយូរទេ តែផ្ទុយទៅវិញវាអាចរស់នៅបានរហូតមកដល់ពេលនេះ ហើយមានសុខភាពល្អទៀតផង។ ដូច្នេះនៅចុងខែធ្នូឆ្នាំ ២០១៣ កន្លងទៅនេះលោកស៊ុនបានបរិចោគវាឲ្យទៅសួនសត្វនៅក្នុងទីក្រុង Qingdao មើលថែរក្សាវិញ៕ មតិយោបល់
មតិយោបល់