ព័ត៌មានជាតិ

រថយន្តដឹកទំនិញ បើកបន្ថែមល្បឿនឡើងស្ពានបេឡេ ទាក់បារ៉ាស់បាក់ធ្លាក់ ប៉ះចំប៉ុស្តិ៍យាម រងការខូចខាត

ភ្នំពេញ: រថយន្ត ឃ្លុបដឹកទំនិញមួយគ្រឿង បានបន្ថែមល្បឿន ប្រុងឆ្លងស្ពានបេឡាក៏បានទាក់បារ៉ាស់ កំណត់កម្ពស់ ចរាចរណ៍ ការពាស្ពានបណ្តាលឲ្យបាក់ដាច់ និងរលើងទាំងគ្រឹះ ហើយបោកទៅនឹងប៉ុស្តិ៍យាមបាក់ធ្លាក់រាយប៉ាយនៅលើដងផ្លូវ ហើយ រថយន្តបានបើកគេចឆ្លងស្ពាន ត្រូវបានសន្តិសុខ ឃាត់ជាប់នៅប៉ារ៉ាស់ម្ខាងទៀត ។

ហេតុការណ៍គ្រោះថ្នាក់នេះ បានកើតឡើង កាលពីវេលាម៉ោង១និង២៥នាទីរសៀលថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ នៅចំណុច គល់ស្ពានបេឡេខាងលិច ក្នុងភូមិមិត្តភាព សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

រថយន្តដែលបើកទាក់បារ៉ាស់នោះ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ជារថយន្តឃ្លុបដឹកទំនិញ ពាក់ផ្លាកលេខ សៀមរាប ៣A.៣០០១ បើកបរ ដោយឈ្មោះ អ៊ឹង ធាសុវណ្ណរិទ្ធ ភេទប្រុស អាយុ៣០ឆ្នាំ មានលំនៅភូមិទី១ សង្កាត់២ ក្រុងព្រះស៊ីហនុ ខេត្តព្រះសីហនុ ។

តាមប្រភពព័ត៌មាន បានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញរថយន្ត បានធ្វើដំណើរឆ្លងស្ពានបេឡេ ក្នុងទិសដៅពីលិចទៅកើត ខណ:នោះ រថយន្តក៏បានរោទិ៍ម៉ានស៊ីនឡើងស្ពាន ហើយក៏បានទាក់បារ៉ាស់ ដែលមានកម្ពស់២ម៉ែត្រ កន្លះបណ្តាលឲ្យទាញបាក់ដែកធ្លាក់រប៉ាត់រប៉ាយតែម្តង ។

ប្រភពដដែលបន្តថា ដោយសារតែល្បឿនលឿន រថយន្ត ក៏បានទាក់បារ៉ាស់ហើយទាញផ្នែកខាងជើងរលើងទាំងគ្រឹះ ។ ចំណែកបង្គោល ខាងត្បូងបាក់ដាច់នៅផ្នែកគល់ ហើយបានបោកទៅត្រូវចំប៉ុស្តិ៍យាម បណ្តាលឲ្យបាក់បែកខូចខាតធ្ងន់ធ្ងរ ។ បន្ទាប់ពីកើតមានគ្រោះថ្នាក់រថយន្ត ក៏បានបន្តដំណើរឡើងស្ពាន ទៅទិសខាងកើត ហើយត្រូវបានសន្តិសុខ ដេញនិងឃាត់បាននៅចំណុច បារ៉ាស់នៅគល់ស្ពានខាងកើត ។

ម្ចាស់រថយន្តបង្កហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ខ្លួនបានដឹកនំឆ្លងស្ពានដោយស្មានថា រថយន្តមិនប៉ះក៏បានរោទិ៍ម៉ាស៊ីនឡើងស្ពានក៏ប៉ះតែម្តង ។ បន្ទាប់ពីគ្រោះថ្នាក់ ខាងម្ចាស់រថយន្ត ក៏បានមកសម្របសម្រួលជាមួយក្រុមហ៊ុន OCIC ដើម្បីសងការខូចខាត ៕

មតិយោបល់