ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់មួយរំពេច នៅកន្លែងកើតហេតុ

សៀមរាប: កាលពីវេលាម៉ោង០៥និង៣៥នាទី ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើង ម៉ូតូ២គ្រឿងបុកគ្នា បណ្តាលឲ្យស្រ្តីម្នាក់ ស្លាប់នៅកន្លែងកើតហេតុ បង្កឲ្យមានការភ្ញាក់ផ្អើល នៅលើកំណាត់ផ្លូវជាតិលេខ៦៧ ត្រង់ចំណុចភូមិឃុនរាម ឃុំឃុនរាម ស្រុកបន្ទាយស្រី ខេត្តសៀមរាប ។

សពជនរងគ្រោះឈ្មោះ រូ សុនី ភេទស្រី អាយុ៣១ឆ្នាំ មានទីលំនៅភូមិកំព្រហ្ម ឃុំឃុនរាម ស្រុកបន្ទាយស្រីខេត្តសៀមរាប ។

ហេតុការណ៍ គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានម៉ូតូ C125 មួយគ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខឧត្តរមានជ័យ 1B 3652 បានចតនៅលើចិញ្ចើមផ្លូវ ខណ:ពេលនោះក៏មានម៉ូតូមួយគ្រឿងទៀត ពាក់ផ្លាកលេខសៀមមរាប 1A 5572 បើកបរក្នុងល្បឿនយ៉ាងលឿន ដោយខ្វះការប្រុងប្រយ័ត្ន ក៏បណ្តាលឲ្យបុកគ្នាស្លាប់ស្រ្តីម្នាក់ភ្លាមៗ នៅកន្លែងតែម្តង ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ ដល់ទីតាំងខាងលើ ធ្វើការវាស់វែង យកវត្ថុតាងទាំង២គ្រឿង ទៅរក្សាទុក បន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ។ ចំណែកសាកសពស្រ្តីរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់