ព័ត៌មានជាតិ

បង្រ្កាបជនសង្ស័យ២នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន

កំពត: នៅថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៦និង៣០នាទី កម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន បានបង្ក្រាបមុខសញ្ញាជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិអូរតូច សង្កាត់អណ្តូងខ្មែរ ក្រុងកំពត ខេត្តកំពត ។

ករណីខាងលើនេះ សមត្ថកិច្ចធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់ (ស្រីម្នាក់) និងដកហូតថ្នាំញៀនចំនួន០២កញ្ចប់ ។

បច្ចុប្បន្នជនសង្ស័យទាំងពីរនាក់ ត្រូវសមត្ថកិច្ចកសាងសំណុំរឿង និងបញ្ជូនទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី ៕

មតិយោបល់