ព័ត៌មានជាតិ

រថយន្ត​២​គ្រឿង​ព្រលះគ្នា​ពេញទំហឹង ​​រង​ការ​ខូចខាត​យ៉ាង​ដំណំ

សៀមរាបៈ​ ​ករណី​គ្រោះថ្នាក់​ចរាចរណ៍មួយបានកើតឡើង​រវាងរថយន្តនិងរថយន្ត​ ក្នុង​​​​ទិស​​ដៅ​ស្របគ្នា​ពី​លិចទៅ​កើត​ ​បណ្តាល​ឲ្យ​រថយន្ត​ទាំង២​គ្រឿង​រង​ការខូចខាត​យ៉ាងដំណំ​ ​តែ​សំណាងល្អ​មិន​បណ្តាល​ឲ្យមានអ្នក​រងគ្រោះថ្នាក់​ក្នុង​ហេតុ​ការ​នេះ​ទេ​។ ​ហេតុការណ៍​នេះ បាន​កើតឡើងកាលពី​​ថ្ងៃទី​៣០ ខែតុលា ឆ្នាំ​២០១៦​ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៦ ស្ថិតក្នុង​ភូមិ​សំរោង​ក​ញ្ចោ​ច​ ឃុំ​ឫស្សី​លក ស្រុក​ជី​ក្រែ​ង​ ខេត្តសៀមរាប។

លោក​វរសេនីយ៍ត្រី សុខ សុទ្ធា​វុ​ធ អធិការនគរបាល​ស្រុក​ជីក្រែង ​បាន​ឲ្យ​ដឹង​​ថា ករណី​គ្រោះថ្នាក់​ចរាចរណ៍​នេះ បង្ករ​ឡើង​ដោយ​រថយន្ត​ម៉ាក HYUNDAI ធុន​តូច ពណ៌​ខ្មៅ ​ពាក់​ស្លាក​លេខ​ភ្នំពេញ AT162-0465 ​បើកបរ​ដោយ​ឈ្មោះ ជួប ប៊ុនថន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ​រស់នៅ​ភូមិ​វត្ត​ពោធិ៍ ឃុំ​វាំង​ចាស់ ស្រុក​ឧដុង ​ដល់​ចំណុច​កើតហេតុ​ រថយន្ត​បាន​បង្កើន​ល្បឿន​យ៉ាង​លឿន​វ៉ា​រថយន្ត១​គ្រឿង​ទៀត​ ពេលនោះ​ មាន​រថយន្ត​មកពី​មុខ រ​ថយន្ត​បាន​រេចង្កូត​មកវិញ​បុក​គូថ​រថយន្ត​ម៉ាក TOYOTA HILUX REVO ​ពណ៌​ស ពាក់​ស្លាក​លេខ​ភ្នំពេញ 2AL-6388 បើកបរ​ដោយ​ឈ្មោះ ម៉ុង ប៊ុន​លីម ភេទ​ប្រុស អាយុ​៤៨​ឆ្នាំ ​មាន​មុខរបរ​មន្ត្រី​រាជកា​រ រស់នៅ​ភូមិ​ចុង​កៅស៊ូ សង្កាត់​ស្លក្រាម ក្រុង​-​ខេត្ត​សៀមរាប ពេញទំហឹង​បណ្តាល​ឲ្យ​រថយន្ត HYUNDAI ខូចខាត​មួយ​កំណាត់​មុខ​ និង​រថយន្ត TOYOTA HILUX REVO ខូចខាត​ផ្នែក​ខាងក្រោយ​។

លោក​អធិការ​ បាន​បន្តថា​ រថយន្ត​ទាំង​២​គ្រឿង​ក្រោយពី​ធ្វើការ​វាស់វែង និង​ធ្វើ​កំណត់ហេតុ​រួច កម្លាំង​សមត្ថកិច្ច​នគរបាល ​បាន​យក​មក​រក្សាទុក​នៅ​អធិការ​​ដ្ឋា​ន​នគរបាល​ស្រុក​ជីក្រែង ​ដើម្បី​រៀបចំ​តាម​នីតិវិធី​ច្បាប់​៕

គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍គ្រោះថ្នាក់ចរាចរណ៍

មតិយោបល់