ព័ត៌មានជាតិ

កាំភ្លើងកែច្នៃចំនួន៤ដើម និងដាវ កាំបិត ត្រូវកម្លាំងនគរបាល រកឃើញក្នុងករណីចុះបង្រ្កាបនូវសារធាតុញៀន ឃាត់ខ្លួនមនុស្ស៤នាក់

កំពតៈ យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃអង្គារ ១កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១៦និង៣០នាទី កម្លាំងអន្តរាគមន៍ពិសេស នៃស្នងការដ្ឋាននគរបាលខេត្តកំពត បានធ្វើការបង្ក្រាបករណីជួញដូរ និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ស្ថិតនៅភូមិគីឡូ១២ ឃុំកោះតូច និងភូមិអន្លង់ម៉ាក់ប្រាង្គ ឃុំស្ទឹងកែវ ស្រុកទឹកឈូ ខេត្តកំពត ។ឃាត់ខ្លួនជនសង្ស័យបានចំនួន០៤នាក់ និងដកហូតថ្នាំញៀនចំនួន២៦កញ្ចប់(ធំ២២) សម្ភារៈជក់មួយចំនួន ដាវ កាំបិទ និងកាំភ្លើងកែឆ្នៃចំនួន៤ដើម ។

បច្ចុប្បន្ន សមត្ថកិច្ចបានកសាងសំណុំរឿង និងបញ្ជូនជនសង្ស័យទៅតុលាការ ដើម្បីអនុវត្តតាមនីតិវិធី៕

មតិយោបល់