ព័ត៌មានជាតិ

លោកស្រី Tsai Ing-wen ប្រាប់សមាជិកព្រឹទ្ធសភាបារាំងថាកោះតៃវ៉ាន់ នឹងការពារសន្តិភាពនៅក្នុងតំបន់

(តៃប៉ិ)៖ ប្រធានាធិបតីកោះតៃវ៉ាន់ លោកស្រី ត្សៃ អ៉ិនវិន (Tsai Ing-wen) បាននិយាយថាតៃវ៉ាន់នឹងធានាការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ ក៏ដូចជាស្វែងរក កិច្ចសហប្រតិបត្តិការជាមួយបណ្ដាប្រទេសប្រជាធិបតេយ្យនៅក្នុងលោក។

ថ្លែងនៅឯវិមានប្រធានាធិបតីតៃវ៉ាន់ នៅថ្ងៃព្រហស្បតិ៍នេះ លោកស្រី ត្សៃ បានបញ្ជាក់ដូច្នេះថា​ «យើងនឹងបន្តបំពេញកាតព្វកិច្ចរបស់យើងក្នុងនាម ជាសមាជិកសហគមន៍អន្តរជាតិ ដើម្បីថែរក្សាការពារសន្តិភាព និងស្ថិរភាពនៅក្នុងតំបន់ឥណ្ឌូ-ប៉ាស៊ីហ្វិក…ហើយយើងក៏សង្ឃឹមដែរថាអាចនឹងចូលរួមចំណែកកាន់តែច្រើន ជាមួយពិភពលោក ក្រោមកិច្ចសហការជាមួយបារាំង»។

លោកស្រី តៃ្ស អ៉ិនវិន ធ្វើការកត់សម្គាល់បែបនេះប្រាប់សមាជិកព្រឹទ្ធសភាបារាំង ៤រូប និងអតីតនាយករដ្ឋមន្ត្រីអូស្ត្រាលី លោក Tony Abbott ដែលបានបំពេញទស្សនកិច្ច មកកាន់ទីក្រុងតៃប៉ិ និងតែប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីយន្ដហោះចម្បាំងចិនហោះចូលក្នុងដែនការពារដែនអាកាសតៃវ៉ាន់ជាបន្តបន្ទាប់។

ប្រភព៖ AFP

មតិយោបល់