ព័ត៌មានជាតិ

ឪពុកម្តាយស្លុតចិត្ត ខណៈកូនស្រីម្នាក់ចុះលេងទឹកស្ទឹងសែន បណ្តាលឲ្យលង់ស្លាប់

កំពង់ធំ: នៅថ្ងៃពុធ០២កើត ខែបុស្ស ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៦ ខែធ្នូ ឆ្នាំ ២០២០ វេលាម៉ោង០៨និង០០នាទី មានករណីមនុស្សលង់ទឹកស្លាប់ ចំនួន០១លើក ស្ថិតនៅ ភូមិចារ្យជ្រុំ ឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ។

សពជនរងគ្រោះឈ្មោះ ជន រតនា ភេទស្រី អាយុ០៣ឆ្នាំ ។

មូលហេតុ៖ ចុះលេងទឹកស្ទឹងសែន បណ្តាលឱ្យលង់ស្លាប់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យសាកសពក្មេងស្រីរងគ្រោះខាងលើ រួចបញ្ជាក់ថា ពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន ហើយបានប្រគល់ទៅសាច់ញាតិយកធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់