ស្ត្រីម្នាក់ដែលល្បីខាងស៊ីសងខុសច្បាប់កត់ឆ្នោតវៀតណាមពេលនេះជាប់ហើយ
កណ្តាលៈ សមត្ថកិច្ចឃាត់ខ្លួនស្រ្តីម្នាក់ករណីសុីសងខុសច្បាប់កត់ឆ្នោតវៀតណាម(កន្ទុយលេខ) នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី
ចំណុចរោងលក់ទឹកអំពៅ ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល។
ជនសង្ស័យឈ្មោះសែ សុខលីស ភេទស្រី អាយុ៣២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ
ទីលំនៅបច្ចុប្បន្ន ភូមិក្តីកណ្តាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្តាល
វត្ថុតាងចាប់យក÷
១ទូរស័ព្ទដៃម៉ាក Samsung A50 ពណ៌ខៀវ ចំនួន០១
២ទូរស័ព្ទដៃម៉ាក Samsung Note8 ពណ៌ខ្មៅ ចំនួន០១
៣សៀវភៅចំនួន០១ក្បាល មានចំនួន៦៧ សន្លឹក មានកត់លេខឆ្នោតចំនួន៣៨សន្លឹក(កត់ឆ្នោតវៀតណាម)
៤ក្រដាសដានពណ៌ខៀវចំនួន០១សន្លឹក
៥ក្រដាស់តូចៗមួយចំនួន
៦បុិចចំនួន ០២ដើម
៧ម៉ាស៊ីនគិតលេខចំនួន០១
៨ប្រាក់រៀលចំនួន៣៨១០០០រៀល
៩ប្រាក់ដុល្លារ ចំនួន២០ដុល្លា
១០ក្រដាសកត់លេខឆ្នោតវៀតណាមចំនួន ១១សន្លឹក
សភាពរឿងហេតុ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុខាងលើកម្លាំងជំនាញបានធ្វើការល្បាតបានឃើញឈ្មោះសែ សុខលី កំពុងធ្វើសកម្មភាពកត់ឆ្នោតវៀតណាមខុសច្បាប់នៅក្នុងរោងលក់ទឹកអំពៅក្បែរផ្លូវជាតិលេខ ៣៨០ ក្នុងភូមិក្តីកណ្ដាល ឃុំសារិកាកែវ ស្រុកល្វាឯម ខេត្តកណ្ដាល ភ្លាមនោះកម្លាំងជំនាញបានធ្វើការបង្រ្កាបនិងឃាត់ខ្លួនហើយបញ្ជូនមកអធិការរដ្ឋាននគរបាលស្រុកល្វាឯម បន្តចាត់ការតាមនីតិវិធី ៕
មតិយោបល់