ភ្នំពេញៈ បុរសម្នាក់ បានបើករថយន្តមួយគ្រឿងម៉ាក 4Runner ក្នុងស្ថានភាពស្រវឹង ទៅបុកបង្គោលភ្លើង និងស្លាកសញ្ញារងការខូចខាត នៅវេលាម៉ោង ៣ និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២០ ខែឧសភា ឆ្នាំ២០១៩ តាមបណ្តោយផ្លូវជាតិលេខ៦ ត្រង់ចំណុចច្រកចូលទឹកសុទ្ធ Oral ស្ថិតនៅក្នុងសង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វារ។
ដំណើររឿង៖ មុនពេលកើតុហេតុ គេឃើញបុរសម្នាក់ មិនស្គាល់អត្តសញ្ញាណនោះទេ បើករថយន្តម៉ាក4Runner ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2J-8305 ធ្វើដំណើរពីជើងទៅត្បូង តាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុ ដោយសារតៃកុងស្រវឹង
ស្រាប់តែរេចង្កូតមកឆ្វេងដៃ បុកខឿនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យហោះទៅបុកបង្គោលភ្លើង
រួមនិងស្លាកសញ្ញា បណ្តាលឲ្យបាក់អស់២ដើម ចំណែករថយន្តខូចខាតអស់មួយ
កំណាត់ខាងមុខ។
សូមបញ្ជាក់ រថយន្តខាងលើ មានបិតទ្បូហ្គោទូរទស្សន៍ប៉ុស្តិ៍លេខ៥ មិនដឹងថា គាត់ជាបុគ្គលិកប៉ុស្តិ៍លេខ៥ឬយ៉ាងណាទេ។ ករណីនេះ មិនបង្កឲ្យមានគ្រោះថ្នាក់ដល់មនុស្សទ្បើយ គ្រាន់តែខូចខាតសម្ភារៈប៉ុណ្ណោះ។
ក្រោយកើតហេតុ ម្ចាស់រថយន្តបង្ក បានរត់គេចខ្លួនបាត់ ចំណែកវត្ថុតាង ត្រូវសមត្ថកិច្ច ចុះវាស់វាង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវ រង់ចាំដោះស្រាយគ្នាពេលក្រោយ៕
មតិយោបល់