ព័ត៌មានជាតិ

ម៉ូតូឌ្រីមសង់ បត់មិនប្រយ័ត្នប៉ះគោយន្តកន្រ្តៃ ធ្លាក់ក្មេងស្រីចូលក្រោមកង់គោយន្តកិនស្លាប់ភ្លាមៗ

បន្ទាយមានជ័យ: តាមរបាយការណ៍របស់មូលដ្ឋានករាជអាវុធហត្ថស្រុកមង្គលបូរី បានឲ្យដឹងថា នៅវេលាម៉ោង៦និង៦០នាទីល្ងាច ថ្ងៃទី១០ ខែសីហា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ156Dត្រង់ចំណុចភូមិស្ទឹងចាស់ ឃុំគយម៉ែង ស្រុកមង្គលបូរី មានករណីគ្រោះថ្នាក់ចរាចរកើតឡើងរវាងគោយន្ត្តកន្ត្រៃនិងម៉ូតូ។

លោកវរ:សេនីយ៍ត្រី រស់ សំបូរ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី បានឲ្យដឹងថា មានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ125(២០១៣)ពណ៌ខ្មៅពាក់ស្លាកលេខ បន្ទាយមានជ័យ1H.3216បើកបរដោយឈ្នោះស៊ីវ សាវ៉ុន ភេទស្រី អាយុ១៩ឆ្នាំឌុបក្មួយស្រីឈ្មោះធឹង លីសា អាយុ៦ឆ្នាំ រស់នៅភូមិ-ឃំុចំណុចកើតហេតុខាងលើ ជិះចេញពីផ្ទះឡើងផ្លូវជាតិលេខ156Dបត់ស្តាំទៅទិសខាងកើតជ្រុលទៅបុក រឺុម៉កគោយន្តកន្ត្រៃ(ស្របទិសគ្នា)បើកបរដោយឈ្មោះ ភិន ផុន ភេទប្រុស អាយុ២៦ឆ្នាំ រស់ភូមិកសាងថ្មី ឃុំគយម៉ែង ស្រុកមង្គលបូរី បណ្តាលឲ្យដួលម៉ូតូធ្លាក់ក្មួយស្រីដែលជិះពីីក្រោយឈ្មោះ ធឹង លីសា ចូលកង់គោយន្តខាងស្តាំកិនស្លាប់នៅនឹងកន្លែងកើតហេតុភ្លាមៗ ចំណែកឈ្មោះស៊ីវ សាវ៉ុន ជាអ្នកឌុបរងរបួលស្រាល។

រីឯអ្នកបើកបរគោយន្តរត់គេចខ្លួនបាត់ (គោយន្តនិងម៉ូតូខូចខាតស្រាល)បានយកទៅរក្សាទុកនៅអធិការដ្ឋាន នគរបាលស្រុកមង្គលបូរីរងចាំការដោះស្រាយតាមនីតិវិធីច្បាប់៕

photo_2016-08-10_20-25-30

photo_2016-08-10_20-25-40

photo_2016-08-10_20-25-46

មតិយោបល់