ភ្នំពេញៈ កាលពីវេលាម៉ោង ១០យប់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរសម្នាក់ស្រវឹងស្រា បើករថយន្តបុកសួនច្បារទ្រូងផ្លូវ និងបង្គោលភ្លើង ហេតុការណ៍នេះ កើតឡើងតាមបណ្ដោយផ្លូវលេខ២០០៤ ចុះពីស្តុបណូគាប្រហែល ៣០០ម៉ែត្រ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
រថយន្តម៉ាក mercedes C240 ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2U-5098 បើកបរដោយបុរសម្នាក់ក្នុងស្ថានភាពស្រវឹង ចំណែករថយន្តបង្ករងការខូចខាតមួយកំណាត់មុខផ្នែកខាងឆ្វេងធ្លាក់កាងនិងស្តុប។
ប្រភពពត៌មានពីកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា មុនកើតហេតុគឺពួកគាត់ឃើញរថយន្តបង្កខាងលើ ធ្វើដំណើរតាមបណ្តោយផ្លូវ២០០៤ ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿនមកដល់ចំណុចកើតហេតុ ស្រាប់តែរេចង្កូតទៅខាងឆ្វេងបុកឡើងឃឿនសួនច្បារពុះចែកផ្លូវ បន្តទៅបុកនិងបង្គោលភ្លើងបំភ្លឺផ្លូវ បណ្តាលអោយដាច់បាក់ដួលរំលំរៀបស្មើដល់ដីរងការខូចខាត ចំណែករថយន្តបង្កទើរជាប់នៅលើខឿនសួនច្បារនោះទៅមុខលែងរួច។ បន្ទាប់ពីបង្កហេតុគេឃើញបុរសម្នាក់ជាអ្នកបើកបររថយន្តបង្ក បានបើកទ្វាររថយន្តដើរចេញទាំងស្ថានភាពស្រវឹងជោគជាំ និងបានហៅម៉ូតូកង់បីជិះគេចខ្លួនបាត់ទៅ បន្សល់ទុកតែរថយន្តនៅនិងកន្លែងកើតហេតុ។
ក្រោយកើតហេតុរថយន្តបង្កខាងលើ ត្រូវបានសមត្ថកិច្ចជំនាញស្ទូចយកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយនៅពេលក្រោយ៕
មតិយោបល់