ព្រះសីហនុៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅព្រឹកថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ នៅចំណុចភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ មានករណីមនុស្សមិនស្គាល់អត្តសញ្ញាណម្នាក់ (ប្រុស) បានកាន់កូនកាំបិតដើរតាមដងផ្លូវជាតិ៤ រួចអារ.កខ្លួនឯង ។
ប្រភពព័ត៌មានបានឲ្យដឹងថា នៅពេលកម្លាំងសមត្ថកិច្ចចុះទៅជួយអន្តរាគមន៍ ជនរងគ្រោះបានរត់តាមបណ្តោយផ្លូវជាតិ៤ មកដល់ចំណុចមុខប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំវាលរេញ បានយកកូនកាំបិតចាក់កខ្លួនឯងបន្ថែមទៀត បណ្តាលឲ្យដាច់ធ្លាយបំពង់កហើយបានស្លាប់ពេលបញ្ជូនទៅដល់មណ្ឌលសុខភាពវាលរេញ ស្រុកព្រៃនប់ ។
បច្ចុប្បន្ន សាកសពយកទៅរក្សាទុកនៅវត្តវាលមាស ក្នុងឃុំវាលរេញ ស្រុកព្រៃនប់ បន្តតាមនីតិវិធី ៕

មតិយោបល់