ភ្នំពេញៈ នៅរសៀលថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០២២ មានករណីបុរសសន្តិសុខម្នាក់អាយុ៥៦ឆ្នាំ បានសម្រេចចិត្តចងកសម្លាប់ខ្លួន ចោលប្រពន្ធ និងកូនចំនួន៥នាក់ឲ្យនៅកំព្រា ទីតាំងស្ថិតក្នុងភូមិទ្រា៣ សង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
មានករណីគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង ដល់បងប្អូនប្រជាពលរដ្ឋ និងកម្លាំងសមត្ថកិច្ចជំនាញនៅក្នុងមូលដ្ឋាន ដោយមានបុរស ម្នាក់ជាសន្តិសុខអាយុ៥៦ឆ្នាំ បានធ្វើអត្តឃាតខ្លួនឯង ដោយយកក្រមាចងកសម្លាប់ខ្លួន នៅក្នុងបន្ទប់ជួលមួយកន្លែង បណ្តាលឲ្យស្លាប់ បាត់បង់ជីវិត ។
សពជនរងគ្រោះមានឈ្មោះ ឆន ចន្ថា អាយុ៥៦ឆ្នាំ មានមុខរបរជាសន្តិសុខ មានប្រពន្ធនិងកូនចំនួន០៥នាក់ មានស្រុកកំណើតនៅឯ ខេត្តកណ្តាល ។
បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចនៅក្នុងមូលដ្ឋានបានចុះទៅពិនិត្យធ្វើកោសល្យវិច្ច័យសាកសពជនរងគ្រោះ ។ បន្ទាប់ពីពិនិត្យរួចរាល់ សមត្ថកិច្ចជំនាញបានបញ្ជាក់ថា ជនរងគ្រោះស្លាប់ដោយសារចងកធ្វើអត្តឃាតខ្លួនឯង ពិតប្រាកដមែន ។ តាមការបញ្ជាក់ពីក្រុមសាច់ញាតិថា ជនរងគ្រោះមានវិបត្តិក្នុងគ្រួសារ ទើបឈានដល់ការចងកធ្វើអត្តឃាតខ្លួនបែបនេះ ។
ក្រោយពីពិនិត្យរួច សមត្ថកិច្ចជំនាញបានធ្វើកំណត់ហេតុ ប្រគល់សាកសពជនរងគ្រោះទៅឲ្យក្រុមគ្រួសារសាច់ញាតិយកទៅធ្វើបុណ្យ តាមប្រពៃណីនៅឯស្រុកកំណើត ៕
មតិយោបល់