ព័ត៌មានជាតិ

មនុស្ស៣នាក់ រងរបួសធ្ងន់-ស្រាល ករណីផ្ទុះ​កំប៉ុង​ហ្គា​ស​ លក់​លត​ឆា​ ​

​កំពង់ចាម: យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មនុស្ស​៣​នាក់​បាន​រង​របួសធ្ងន់​ស្រាល​ ខណ:​បាន​យក​ចង្ក្រានហ្គាស​ លក់​លត​ឆា​ បណ្តាល​ឲ្យ​ផ្ទុះ​កំប៉ុង​ហ្គា​ស​ នៅ​វេលា​ម៉ោង​៨​និង​០០​នាទី​ព្រឹក​ ថ្ងៃ​ទី​១៨​ ខែធ្នូ​ ឆ្នាំ​២០២០​ នៅ​ចំណុច​ក្នុង​ផ្សារ​ផ្អាវ​ ភូមិ​ផ្អាវ​ ឃុំ​ផ្អាវ​ ស្រុក​បា​ធា​យ​ កំពង់ចាម​ ។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ករណី​ផ្ទុះ​កំប៉ុង​ហ្គា​ស​នេះ​ បាន​កើតឡើង​ នៅ​លើ​គ្រែ​លក់​លត​ឆា​ របស់​ឈ្មោះ​ សុខ​ គឹ​ម​សយ​ ភេទ​ប្រុស​ អាយុ​៥៥ឆ្នាំ​ មាន​ទីលំនៅ​ភូមិ​-ឃុំ​ខាងលើ​ ។​

​ជន​រង​គ្រោះ​រួម​មាន​៖​ ទី​១-​ឈ្មោះ​ ណ​ន​ ស្រ​នី​ ភេទ​ស្រី​ អាយុ​២១ឆ្នាំ​ នៅ​ភូមិ​ផ្អាវ​ ត្រូវជា​កូនប្រសារ​ របួសស្រាល​។​ ទី​២-​ឈ្មោះ​ ឈុំ​ មក​រា​ ភេទ​ស្រី​ អាយុ​២០ឆ្នាំ​ នៅ​ភូមិ​ផ្អាវ​ ត្រូវជា​ក្មួយ​ របួសធ្ងន់​ និង​ទី​ទី​៣-​ឈ្មោះ​ទេព​ សំ​អាន​ ភេទ​ស្រី​ អាយុ​៦៣​ឆ្នាំ​ នៅ​ភូមិ​ផ្អាវ​ ជា​អ្នកលក់​បបរ​ក្បែរ​គ្នា​ របួសធ្ងន់​។​

​អ្នក​រង​របួស​ទាំងអស់​ ត្រូវ​បាន​ក្រុម​គ្រួសារ​បងប្អូន​យក​ទៅ​សង្គ្រោះ​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ស្រុក​៕

មតិយោបល់