អង់គ្លេស៖ ខ្សែប្រយុទ្ធក្លិបបិសាចក្រហម Robin van Persie បានលុបចោលលើបញ្ហាចចាមអារាមថា ខ្លួននឹងវះកាត់ក្បាលជង្គង់ ។
កាយសម្បទារបស់កីឡាករសញ្ជាតិហុល្លង់ បានក្លាយជាប្រធានបទ ពិភាក្សា នៅពេលថ្មីៗនេះ ខណៈដែលគាត់របួសក្បាលជង្គង់ កាលពីរដូវកាល ២០១៣ និង ២០១៤ ។
មានពាក្យចចាមអារាម ថា ខ្សែប្រយុទ្ធសញ្ជាតិកូឡ៊ុំប៊ី Radamel Falcao ដែលខាង Old Trafford ខ្ចីជើងទៅនោះ គឺដើម្បីជំនួសតំណែង Van Persie ដែលមានបញ្ហារបួសក្បាលជង្គង់ ដោយត្រូវវះកាត់ ក៏ប៉ុន្តែ កីឡាករវ័យ ៣១ ឆ្នាំរូបនេះ បានធ្វើការច្រានចោល។
Van Persie បានប្រាប់ដល់ Fox Sports NL ថា ” ខ្ញុំមានការចាប់អារម្មណ៍លើចំណុចនេះ ដែលមនុស្សចេះបង្កើតការស្រម៉ៃស្រម៉ៃ ទៅបាន។ ពេលនេះខ្ញុំមិនដឹងថា ដៃរបស់ខ្ញុំ បេះដូងរបស់ខ្ញុំ បាន ប្រតិបត្តិការនៅមន្ទីរពេទ្យណាមួយទេ ហើយក៏គ្មានករណីវះកាត់ក្បាលជង្គង់ និយាយរួម មិនត្រូវការវះកាត់អ្វីនោះឡើយ” ។
ដោយឡែកសម្រាប់ការមកដល់ របស់ Falcao វាអាចធ្វើឲ្យប៉ះពាល់ដល់តួនាទីកីឡាកររូបនេះ ។ ឆ្លើយតបនឹងការមកដល់របស់ Falcao កីឡាករ Van Persie បាននិយាយថា “ខ្ញុំស្វាគមន៍ការមកដល់របស់គាត់ ដែលអាចធ្វើឲ្យយើងមានភាពប្រសើរឡើង “៕
មតិយោបល់